នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេនដែលបានដំណើរការជាប្រក្រតីដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមបានលើកឡើងពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដោយក្នុងនោះរដ្ឋសភាមានតួនាទីធ្វើច្បាប់...
យោងតាមសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតី Donald Trump នៅលើបណ្តាញ X បាននិយាយថា «យើងមានជំនួបដ៏មានអត្ថន័យមួយនៅក្នុងសេតវិមាននៅថ្ងៃនេះ។ គេដឹងថារឿងរ៉ាវជាច្រើន ពុំអាចយល់បាននោះទេដោយខ្វះការសន្ទនានៅក្រោមស្ថានភាពតានតឹងនៃការរិះគន់ និងសម្ពាធបែបនេះ។ វាពិតជាអស្ចារ្យណាស់ នូវអ្វីដែលដែលលេចចេញមកតាមរយៈអារម្មណ៍ ហើយខ្ញុំបានកំណត់ថាប្រធានាធិបតី លោក Zelenskyy មិនបានត្រៀមខ្លួនសម្រាប់សន្តិភាពនោះទេ ប្រសិនបើអាមេរិកមិនចូលរួម ព្រោះលោកគិតថា ការចូលរួមរបស់យើងផ្តល់ឱ្យលោកនូវអត្ថប្រយោជន៍ដ៏ធំក្នុងការចរចា។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកTrump និយាយថា ខ្ញុំមិនចង់បានប្រយោជន៍ ខ្ញុំចង់បានតែសន្តិភាព។ គាត់...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានក្រើនរំលឹកដល់កងទ័ពជើងទឹកទាំងអស់ត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីត្រៀមចុះអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុណាមួយ ហើយមួយវិញទៀតក្នុងនាមកងទ័ពត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈកងទ័ព និងត្រូវស្មោះត្រង់ជាមួយប្រជាជន ជាតិមាតុភូមិជាដើម។ ក្នុងកម្មវិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ នារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា គ្រប់អង្គភាពទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក គប្បីត្រូវយកចិត្តទុកដាក់«ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់យ៉ាង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានដឹងថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា។ កាលពីព្រឹកថ្ងៃ ទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្មចំនួន ៣០០នាក់ និងមន្រ្តីកសិកម្មឃុំចំនួន១៩នាក់ នៅខេត្តព្រៃវែង និងស្វាយរៀង ដោយមានការចូលរួមពីអភិបាលរងខេត្ត និងមន្ទីរកសិកម្មខេត្តទាំងពីរ។ កិច្ចសំណេះសំណាលនេះមានគោលបំណងពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល ការទុកដាក់និងការប្រេីប្រាស់ប្រកបដោយសុវត្ថិភាព ការហាមឃាត់ចរាចរណ៍ផលិតផលគ្មានបញ្ជិកា និងជាពិសេស ការជួយណែនាំដល់កសិករឱ្យប្រេីប្រាស់ឱ្យបានត្រឹមត្រូវដេីម្បីកាត់បន្ថយថ្លៃដេីមផលិត។ ជាមួយគ្នានេះ...
កណ្ដាល ៖ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ឲ្យដឹងថា អធិការកិច្ចអាកាសចរស៊ីវិល គ្រោងនឹងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន នៅក្នុងខែឧសភាខាងមុខ ខណៈគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដា ឆ្នាំ២០២៥នេះ។ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យលើគម្រោងការសាងសង់ និងពិនិត្យលើការរៀបចំការបំពាក់ឧបករណ៍ បរិក្ខារ និងការភ្ជាប់បណ្តាញប្រព័ន្ធសម្រាប់ប្រតិបត្តិការជាដើម។ ឯកឧត្តម...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ញើញត្រួតពិនិត្យដំណើរសាងសង់ព្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហើបឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនទួកគី បានបង្ហាញការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាកាសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការនៅព្រលានយន្តហោះចាស់ នឹងត្រូវប្តូរមកអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ ដោយមិនមានក្រុមហ៊ុនណាមួយអវត្តមាននោះឡើយ។ ឯកឧត្តម បានបន្តថា ស្របពេលជាមួយគ្នានេះដែរ...
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។ សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និងសិស្សវិទ្យាសាស្ត្រពិត...
ប្រធានក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង នៃប្រទេសចិន បង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ ក្នុងការពង្រីកអាជីវកម្មរបស់ ខ្លួន លើគម្រោងបណ្តាក់ទុនវិនិយោគប្រទេសនៅកម្ពុជា នៅក្នុងវិស័យកសិកម្ម និងថាមពល។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ទទួល ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង...