កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយបាញ់បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU...
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានវិលត្រលប់មកកាន់ឆាកអន្តរជាតិវិញហើយ នៅថ្ងៃសៅរ៍ (ទី៧ ខែធ្នូ) នេះ ដោយត្រូវចូលរួមជាមួយបណ្ដាមេដឹកនាំផ្សេងទៀត ក្នុងកម្មវិធីបើកសម្ពោធឡើងវិញនូវវិហារ Notre-Dame ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយបើទោះបីត្រឹមតែជាភ្ញៀវឯកជនក៏ដោយ ក៏លោកកំពុងត្រៀមរួចរាល់ហើយ ដើម្បីដោះស្រាយវិបត្តិអន្តរជាតិនានា។ នេះនឹងក្លាយជាដំណើរក្រៅប្រទេសលើកដំបូងរបស់លោក Trump គិតចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីមួយខែមុន ហើយវាអាចផ្តល់ឱកាសឲ្យប្រធានាធិបតីបារាំង លោក Emmanuel Macron ដើរតួជាអ្នកសម្របសម្រួល...
សហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ កាលពីថ្ងៃសុក្រ (ទី៦ ខែធ្នូ) ជាមួយប្រទេសចំនួន ៤ នៅតំបន់អាមេរិកខាងត្បូង ដោយបានបញ្ចប់ទាំងស្រុងនូវការចរចារអូសបន្លាយពេលយ៉ាងយូរ ដែលបានបង្ហាញពីភាពបន្ទាន់ថ្មី ខណៈដែលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានគំរាមយកពន្ធលើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេមួយចំនួនរបស់ពិភពលោក។ កិច្ចព្រមព្រៀង រវាង EU និងសមាជិករបស់ Mercosur ជាប្លុកដែលរួមមានប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងបង្កើតបានជាតំបន់ពាណិជ្ជកម្មធំបំផុតមួយ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួបលើកទី៣៣ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខួបលើកទី២០ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុង បរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ។...
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាលា RULE) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំពិព័រណ៍អប់រំ ឆ្នាំ២០២៤ មានដាក់តាំងបង្ហាញនូវស្នាដៃនវានុវត្តន៍ (សម្ភារបង្កើតថ្មី) របស់សិស្សនិស្សិត ផ្ដល់ឱកាសការងារ សម្រាប់ពលរដ្ឋ និងនិស្សិតដែលកំពុងស្វែងរកការងារធ្វើ និងឱកាសសិក្សានៅក្រៅប្រទេសផងដែរ ។ លោកសាស្ត្រាចារ្យ ហាប់ ផលធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ពិព័រណ៍នេះ...
ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ បានសុំទោសចំពោះការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ និងបានឱនគោរព ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ នៅត្រឹមតែប៉ុន្មានម៉ោងមុនការបោះឆ្នោតដាក់ការចោទប្រកាន់ ដែលបានគ្រោងទុក។ លោក Yoon បានធ្វើឱ្យប្រទេសភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ នៅពេលដែលលោកបានផ្តល់អំណាចភាពអាសន្នបន្ទាន់ដល់យោធាដើម្បីលុបបំបាត់អ្វីដែលលោកហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» និងជម្នះលើគូប្រជែងផ្នែកនយោបាយដែលរារាំងដំណើរការ។ លោក Yoon និយាយថា លោកនឹងមិនព្យាយាមបញ្ចៀសការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយសម្រាប់ការសម្រេចចិត្តរបស់លោកនោះទេ...
ក្រុមហ៊ុន TikTok ខិតចូលកាន់តែជិតដល់បម្រាមនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន បានចាញ់បណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ប្រឆាំងច្បាប់ដែលតម្រូវឱ្យកម្មវិធីចែករំលែកវីដេអូមួយនេះ ផ្តាច់ទំនាក់ទំនងចេញពីក្រុមហ៊ុនមេនៅក្នុងប្រទេសចិន នៅត្រឹមថ្ងៃទី១៩ ខែមករា ខាងមុខនេះ។ បម្រាមដ៏មានសក្តានុពល អាចធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹង ខណៈ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រៀមចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ។ ក្រុមហ៊ុន...
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលជលផល បានជំរាបជូនបន្តថា ដោយសារតែនៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល...
Lawsuit Filed Over Calculate Given The Green Light By Arkansas Arrêters That Revoked Designed Casino’s License New Bossier City Online Casino Resort Ready To Hire Hundreds...