កីឡា
កីឡាករអាមេរិក និងរុស្ស៊ី ស្រឡាញ់គុនខ្មែរកាន់តែខ្លាំងក្រោយចូលរួមប្រកួតជើងឯកពិភពលោកនៅអង្គរ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) ថ្ងៃទី២ ត្រូវនឹងល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង តាំងពីក្បាលព្រលប់ រហូតដល់យប់រំលងអាធ្រាត្យ ជាមួយការប្រកួតរហូតដល់ ២៤គូ ដោយមានអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ។
ទន្ទឹមជាមួយការប្រកួតដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនេះដែរ បានធ្វើឲ្យអត្តពលិកជាតិ និងអន្ដរជាតិ មានការសប្បាយរីករាយ និងកម្លាំងចិត្តប្រកួតប្រជែងកាន់តែខ្លាំង ពិសេសកីឡាករគុនខ្មែរ មកពីសហរដ្ឋអាមេរិក និងកីឡាករគុនខ្មែរមកពីរុស្ស៊ី ដែលបានបង្ហាញនូវការស្រលាញ់ចូលចិត្តគុនខ្មែរ ហើយនឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាមួយក្បាច់គុនដ៏អស្ចារ្យនេះ ។
សម្រាប់កីឡាករអាមេរិក Andrew Connor Arruda Livereira បានសម្ែងក្ដីរីករាយ ក្រោយយកឈ្នះកីឡាករកម្ពុជា សេក គឹមថុល ក្នុងវិញ្ញាសាស្ម័គ្រចិត្ដបុរសទម្ងន់ ៧៥គីឡូក្រាម ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែធ្នូនេះ ។ អ្វីដែលសំខាន់ គឺគេបានទទួលនូវការស្រលាញ់ និងរាក់ទាក់ពីប្រជាពលរដ្ឋខ្មែរ ។ សិស្សគុន នៃក្លិបប្រដាល់របស់កូនខ្មែរ ដែលបានបង្កើតលើទឹកដីអាមេរិកដដែល បន្ដថា គុនខ្មែរ ពិតជាអស្ចារ្យដែលអាចប្រើប្រាស់ពេញមួយដងខ្លួន ហើយគេនឹងបន្ដហ្វឹកហាត់បន្ថែមទៀត ទាំងនៅអាមេរិក ឬអាចមកហាត់ផ្ទាល់នៅកម្ពុជា បន្ទាប់ពីចប់បេសកកម្មនេះ ។
ចំណែកកីឡាកររុស្ស៊ី Peregudov Ilya ក្រោយយកឈ្នះកីឡាករអាហ្វហ្គានីស្ថានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងទម្ងន់ ៧១គីឡូក្រាម គឺពិតជារីករាយជាមួយការប្រកួត និងជាការគាំទ្រ ។ អ្វីដែលពិសេស គឺបានហ្វឹកហាត់ និងស្គាល់កាន់តែច្បាស់ពីគុនខ្មែរ ដូចដែលប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន បានចាប់ផ្ដើមស្គាល់ពីភាពល្បីល្បាញរបស់ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះដែរ ។
គួរដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាសមាជិកថ្មី នៃសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលទើបចូលជាសមាជិក ហើយក៏ជាលើកដំបូង ដែលប្រទេសទាំងពីរ បានចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោកលើទឹកដីកម្ពុជាផងដែរ ។
សម្រាប់លទ្ធផលការប្រកួតថ្ងៃទី២ នេះដែរ ក្នុងចំណោម ២៤គូ មានការប្រកួតរបស់អត្តពលិកកម្ពុជា ១៥គូ ក្នុងនោះទទួលបានជ័យជម្នះ ៧រូប និងបរាជ័យ ៨រូប ដោយវិញ្ញាសាស្ម័គ្រចិត្តកម្រិតយុវជន និងពេញវ័យ កីឡាករ-កីឡាការិនីកម្ពុជា ឈ្នះ ៣ និងចាញ់, វិញ្ញាសារពាក់កណ្ដាលអាជីព ឈ្នះ ១ និងចាញ់ ២ និងវិញ្ញាសាអាជីព កីឡាករកម្ពុជា ៣រូបទទួលបានជ័យជម្នះទាំងអស់គ្នា ហើយមានអត្តពលិកមួយចំនួន ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ៕
អត្ថបទ លី ឈុនឡា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម