កីឡា
កីឡាករ ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ លើសង្វៀនប្រដាល់ គុនខ្មែរ ជើងឯកលេខ ១ គូបូតា
រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។ សប្តាហ៍ថ្ងៃសុក្រនេះ នឹងមានការប្រកួតគូល្អៗចាប់ពីទំងន់ ៦០គ ឡើងទៅ។
គូបើកឆាកដំបូង កីឡាករមកពីខេត្តបាត់ដំបង ទ្វេ វិរៈ នឹងជួបជាមួយកីឡាករបរទេសរស់នៅស្រុកខ្មែរ រ៉ូល ឡង់ ដែលហាត់ នៅក្លិបប្រដាល់ខេមរៈខ្លាហោះ ក្នុងប្រភេទទំងន់ធ្ងន់ ៧០គ។ គូទីពីរ រិទ្ធ ភារម្យ ប្រកួតប្រភេទទំងន់ ៦០គ ជាមួយកីឡាករ ធា វាសនា។
គូពិសេសពីរគូសប្តាហ៍នេះនៅសង្វៀនគូបូតាគឺ មាស សារ៉ាក់ របស់ក្លិបអាណាចក្រគុនខ្មែរ នឹងជួបជាមួយ វៀត ប៊ុនឌឿន មកពីក្លិបប្រដាល់គុហារព្រហ្មជ័យក្នុងប្រភេទទំងន់ ៦០គ។
គូឯកសប្តាហ៍នេះគឺ ម្ចាស់ខ្សែក្រវាត់នៅទូរទស្សន៍បាយ័ន ឯម ឡេងលី នឹងជួបជាមួយជើងចាស់ នន់ ជំនិត មកពីក្លិបស្វាយរលំមានរិទ្ធ ក្នុងប្រភេទទំងន់ ៧២គ។
ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។
រូបតំណាង
-
ព័ត៌មាន5 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន7 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន7 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
ព័ត៌មាន14 hours agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams


