កីឡា
ម៉ន គឹមឡុង ឈានដល់ជុំទី ៤ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរជួបជាមួយ ផាន់ សុវណ្ណ
កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។
ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។
- អេ អាំម៉ារីន ដែលកាន់កំណត់ត្រាឈ្នះច្រើនបំផុតក្នុងការប្រកួតសន្សំប្រាក់លានរបស់ Wurkz ថ្ងៃសៅរ៍សប្តាហ៍នេះនឹងជួបជាមួយ យុគ យក្សផ្លែ ក្នុងការប្រកួតគូពិសេសទី១។
- ខេម ចាន់ មកពីក្លិបបញ្ជាការទ័ពពិសេស នឹងជួប អេ សារ័ត្ន ជាគូពិសេសទី ២។
ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ម៉ន គឹមឡុង របស់ក្លិប យុវជនគុនខ្មែរពន្លឺថ្មី នឹងឡើងស្វែងរកប្រាក់សន្សំមួយលានរៀលទៀត បន្ទាប់ពីឈ្នះ ៣ ប្រកួតរួចមកហើយ ខណៈជុំទី ៤ នេះនឹងជួប ជើងចាស់ ផាន់ សុវណ្ណ មកពីនាគរាជចតុមុខ។ ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។
ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។
រូបតំណាង
រូបភាពដោយ : លឹម រ៉ាឌី
-
ព័ត៌មាន2 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS3 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
កីឡា5 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ


