កីឡា
កីឡា ១០ប្រភេទ នឹងត្រូវរៀបចំអបអរសាទរពិធីបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ចុងសប្ដាហ៍នេះ
ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២១, ២២, និងថ្ងៃទី២៣ ខែមីនា ចុងសប្ដាហ៍នេះ ជាមួយការត្រៀមរៀបចំនូវទស្សនីយភាពជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ដោយអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងតាមដងទន្លេ នៃក្រសួងទេសចរណ៍ បានត្រៀមរៀបចំនូវសកម្មភាពកីឡាចំនួន ១០ប្រភេទ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា កីឡាទាំង ១០ប្រភេទ ដែលត្រូវរៀបចំដើម្បីអបអរសាទរពិធីបុណ្យទន្លេ នៅខេត្តតាកែវ នាចុងសប្ដាហ៍នេះ រួមមានកីឡារត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ, កីឡាវាយសីមហាជន, កីឡាប៉េតង់មហាជន, កីឡាអុកចត្រង្គ, កីឡាទូកកាយ៉ាក, កីឡារែក និងលោតម៉ឹក, ប្រដាល់គុនខ្មែរ, កីឡាប៉ារ៉ាម៉ូទ័រ ឬកីឡាហោះហើរ, កីឡាបាល់ទាត់ និងការបង្ហោះគោមជាដើម ។
ឯកឧត្តមបានគូសបញ្ជាក់ថា កីឡាភាគច្រើន ដែលនឹងត្រូវរៀបចំកំឡុងពិធីបុណ្យទន្លេឆ្នាំនេះ គឺជាកីឡាលក្ខណៈមហាជន ដើម្បីគាស់រំលេចនូវប្រភេទកីឡាប្រពៃណី ក៏ដូចជាកីឡាប្រជាប្រិយ កំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ឬមុនឆ្នាំនេះ ឲ្យត្រឡប់មកវិញ ដើម្បីរំឮកនូវអនុស្សាវរីយ៍សម្រាប់ប្រជាពលរដ្ឋខ្មែរ បាននឹកឃើញនូវសកម្មភាពកីឡាពីអតីតកាល ក្រោមម្លប់សន្ដិភាព ដែលដឹកនាំដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន ដូចជាកីឡាអុកចត្រង្គ លេងរែក និងការលេងលោកម៉ឹកជាដើម ។
ដូច្នេះតាមរយៈសកម្មភាពកីឡាទាំងអស់នេះ ក្រៅពីផ្ដល់នូវទស្សនីយភាពកម្សាន្ដជូនភ្ញៀវជាតិ និងអន្ដរជាតិ សម្រាប់ប្រជាពលរដ្ឋ ដែលចូលរួមពិធីបុណ្យទន្លេនេះ ក៏អាចចូលរួមលេងកម្សាន្ដបានផងដែរ ដោយកីឡាស្ទើរទាំងអស់ នឹងត្រូវរៀបចំនៅតំបន់បឹងតាកែវ លើកលែងកីឡាបាល់ទាត់ប៉ុណ្ណោះ ដែលនឹងត្រូវរៀបចំនៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ។
គួរដឹងថា ពិធីបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី២២ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដោយផ្សារភ្ជាប់ជាមួយពាក្យស្លោកសំខាន់ៗ ដូចជា «ទេសចរណ៍ រីកលូតលាស់ក្នុងសន្ដិភាព» «ម្នាក់!ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ជាដើម ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦