កីឡា
ប្រធានក្រុមព្រះខ័នរាជ រំពឹងវត្ដមានកីឡាករថ្មីៗ នឹងអាចបំពេញក្ដីស្រម៉ៃក្រុម ពិសេសការប្រជែងពានអន្ដរជាតិ
កីឡាករ សឿយ វិសាល ប្រធានក្រុមព្រះខ័នរាជស្វាយរៀង រំពឹងការនាំចូលកីឡាករថ្មីៗ និងប្រកបដោយគុណភាព នឹងអាចបំពេញក្ដីស្រម៉ៃក្រុមបានកាន់តែច្រើន ជាពិសេសការប្រកួតប្រជែងពានរង្វាន់អន្ដរជាតិតែម្ដង។ ជាមួយគ្នា គេក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ដែលបានលះបង់ និងចំណាយធនធានដ៏ច្រើន ដើម្បីពង្រឹងក្រុមកាន់តែរឹងមាំផងដែរ។
ខ្សែការពារវ័យ ២៩ឆ្នាំរូបនេះ បន្ដថា ការនាំចូលកីឡាករថ្មីៗ មិនមែនកីឡាករចាស់ៗខ្វះបទពិសោធន៍ ឬអត់សមត្ថភាពនោះទេ តែជាការផ្លាស់ប្ដូរ ដើម្បីពង្រឹងឲ្យកាន់តែខ្លាំង សម្រាប់ឆ្លើយតបនឹងការប្រកួតដ៏មមាញឹក ទាំងពានក្នុងស្រុក និងក្រៅស្រុក នារដូវកាលថ្មី ។ ដូច្នេះ វិសាល បានចាត់ទុកនេះជាផលវិជ្ជមានសម្រាប់ក្រុម ស្របពេលក្លិប បានដាក់គោលដៅកាន់តែខ្ពស់ ពិសេសគឺការឈានទៅប្រជែងពានអន្ដរជាតិមកកាន់ទឹកដីកម្ពុជាតែម្ដង។
សូមរំឮកថា កំឡុងរដូវកាល Pre-Season ត្រៀមរដូវកាលថ្មី ព្រះខ័នរាជស្វាយរៀង ក្រៅពីផ្លាស់ប្ដូរនូវក្រុមការងារគ្រូទ្រង់ទ្រាយធំ ក្លិបក៏បាននាំចូលកីឡាករល្អៗ ទាំងក្នុងស្រុក និងក្រៅស្រុកមកពង្រឹងក្រុមផងដែរ ជាក់ស្ដែងមកទល់ពេលនេះ មានសមាជិកថ្មី ៨រូប ដែលក្លិបបានប្រកាស ដូចជាកីឡាករ សៀង ចន្ធា និង ចន្ថា ចន្ទាកា ផ្ទេរមកពីក្លិបបឹងកេត, សុផល ឌីម៉ង់ ផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ, ចិន ណារក្ស អតីតកីឡាករអង្គរថាយហ្គឺរ ព្រមទាំងកីឡាករ សឿត បារាំង និង Yudia Ogawa ផ្ទេរមកពីក្លិបភ្នំពេញក្រោន។ រីឯកីឡាករនាំចូលពីក្រៅស្រុក មានដូចជាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick Robson de Souza Monteiro និងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Peprah Kwame ជាដើម៕
អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន និងរូបពាក់ព័ន្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ