កីឡា
ជឺជីតស៊ូបញ្ជូនអត្តពលិកទ្រង់ទ្រាយធំទៅប្រកួតជើងឯកអាស៊ាន ដើម្បីស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ២១រូប ក្នុងនោះមានកីឡាករ-កីឡាការិនី ១៨រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២(JJAU South East Asian Regional Championships 2025) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
ឯកឧត្តម ថោង បញ្ញាធន អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងថា នេះជាលើកទី២ ដែលសមាគមកីឡាជឺជីតស៊ូអាស៊ីអាគ្នេយ៍បានរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់នេះឡើង បន្ទាប់ពីលើកទី១ បានរៀបចំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ។ ប៉ុន្ដែឆ្នាំនេះ កម្ពុជា បានបញ្ជូនអត្ដពលិកច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រសហព័ន្ធ ដែលធ្លាប់បញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសកន្លងមក។
ឯកឧត្តមបន្ដថា កីឡាករ-កីឡាការិនី ១៨រូប ដែលត្រូវបានបញ្ជូនទៅចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ សុទ្ធតែមានបទពិសោធន៍ប្រកួតអន្ដរជាតិ ក្នុងនោះក៏មានកីឡាករថ្មី ២រូប ដែលជាកូនកាត់ខ្មែរ-អាមេរិក ទើបចូលរួមប្រកួតតំណាងកម្ពុជាលើកដំបូងផងដែរ គឺកីឡាករ អូមហ្វេល វីល្លាមចន្ទ និងកីឡាករ អូប៉េរ៉ាណា ខៃមុនី រីឆាវឌ្ឍ ដែលជាឱកាសល្អមួយសម្រាប់សហព័ន្ធក្នុងការតាមដានសមត្ថភាពពួកគេ។
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ឯកឧត្តម ថោង បញ្ញាធន បានចាត់ទុកការប្រកួតថ្នាក់តំបន់នេះ គឺជាឱកាសដ៏ល្អ ដើម្បីវាស់ស្ទងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ហើយអ្នកដែលធ្វើបានល្អក្នុងការប្រកួតនេះ សហព័ន្ធនឹងចុះឈ្មោះពួកគេ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ។ ឯកឧត្តមសង្ឃឹមថា ក្នុងចំណោមអត្តពលិកកម្ពុជាទាំង ១៨នាក់ នឹងអាចដណ្ដើមមេដាយជូនជាតិទាំងអស់គ្នា។
គួរដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅទីក្រុងម៉ានីល នាចុងសប្ដាហ៍នេះ មានងត្តពលិកចូលរួមសរុបជាង ៤០០នាក់ មកពី ៨ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានអត្តពលិកកម្ពុជា ១៨រូបចូលរួមប្រកួតប្រជែងផងដែរ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ