កីឡា
បឹងកេត ប្រកាសកៀគរជំនួយ និងសម្ភារ ជួយដល់ជនភៀសសឹក ដែលរងផលប៉ះពាល់នៅតាមព្រំដែនកម្ពុជា-ថៃ
ក្លិបបាល់ទាត់បឹងកេត បានប្រកាសបើកយុទ្ធនាការមួយ ដើម្បីចូលរួមជាមួយសង្គមជាតិ និងប្រជាជនកម្ពុជា តាមរយៈការកៀគរនូវជំនួយ និងសម្ភារផ្សេងៗ ទៅជួយជនភៀសសឹក ដែលបានរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្មីៗ។
យោងតាមការជូនដំណឹងរបស់ក្រុមរហស្សនាមនាគខៀវ កាលពីថ្ងៃអង្គារកន្លងទៅ បានបញ្ជាក់ថា ក្លិបនឹងចូលរួមជាមួយប្រជាជនកម្ពុជាផ្សេងៗទៀត ធ្វើការនាំយកអំណោយជូនដល់ប្រជាជនភៀសសឹក ដែលកំពុងរងទុក្ខ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅតាមជំរុំភៀសសឹក។
ក្នុងស្មារតីសាមគ្គីជាតិ រួមរួមគ្នា ខ្មែរជួយខ្មែរ ក្លិបបឹងកេត បានធ្វើការអំពាវនាវដល់អ្នកគាំទ្រទាំងអស់ ដែលមានបំណងចូលរួមក្នុងបេសកកម្មដ៏មានគុណតម្លៃនេះ តាមរយៈការជួយជាថវិកា និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ នៅទីតាំងការិយាល័យរបស់ក្លិប ឬបរិច្ចាគតាមគណនីធនាគាររបស់ក្លិប(OOO449222) ហើយក្លិបនឹងរៀបចំជំនួយទាំងអស់ ទៅជួយជនភៀសសឹក នាពេលឆាប់ៗខាងមុខ។
ឆ្លើយតបនឹងការអំពាវនាវ ក៏ដូចជាគំនិតផ្ដួចផ្ដើមកៀគរជំនួយសម្រាប់ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក បន្ទាប់ពីរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះដែរ គេឃើញមានក្រុមហ៊ុនដៃគូ សប្បុរសជន និងអ្នកគាំទ្រជាច្រើន បានចូលរួមជាច្រើនផងដែរ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ