កីឡា
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី ប្រតិភូសហព័ន្ធកីឡាទោចក្រយានកម្ពុជា ២រូប ដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចូលរួមព្រឹត្តិការណ៍ជិះកង់ Cycling Tour Solidarity 2025 ដ៏ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមានអ្នកចូលរួមប្រមាណ ៦,០០០នាក់ ក្នុងគោលបំណង ៣សំខាន់ ពិសេសគឺការអបអរសាទរប្រទេសម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានបន្ដវេន ឆ្នាំ២០២៥។
លោក នូ ចំរើន បានឲ្យដឹងថា កម្មវិធីនេះ ក្រៅពីជិះកង់ ម៉ាឡេស៊ីក៏បានរៀបចំនូវកម្មវិធីរត់ប្រណាំង និងដើរជាដើម ដោយមានអ្នកចូលរួមប្រមាណជាង ៦,០០០នាក់មកពីបណ្ដាប្រទេសក្នុងតំបន់ ក្នុងគោលបំណងបណ្ដុះស្មារតីយុវជនឲ្យលេងកីឡា ផ្សព្វផ្សាយតំបន់ទេសចរណ៍ និងរអបអរសារទរម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៥ នេះ។
គួរដឹងថា ទន្ទឹមជាមួយការចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity 2025 ដែលរៀបចំនៅទីក្រុងគូឡាឡាំពួរ ក្នុងនាមមន្ដ្រីជាន់ខ្ពស់ ក៏ដូចជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រតិភូប្រទេសចូលរួម ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ