កីឡា
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
កាលពីថ្មីៗនេះ ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star បានបញ្ចប់រដូវកាលទី៣បាល់ទាត់ឆ្នាំ ២០២៥របស់ខ្លួនហើយ ដោយបានប្រមូលបានថវិកាចំនួន ២២២៤៥ ដុល្លារអាមេរិក ក្នុងនោះការប្រកួតចុងក្រោយលើកទី១០ប្រមូលបានថវិកាជិត៧ពាន់ដុល្លារអាមេរិកសម្រាប់ជួយដល់វីរកងទ័ពជួរផងដែរ និងថិវិកានៅសល់គឺសម្រាប់ជួយដល់មន្ទីរពេទ្យកុមារកម្ពុជា។
លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Star បានគូសបញ្ជាក់ថា ការប្រកួតរដូវកាលទី៣ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយប្រមូលបានថវិកា ក្នុងការប្រកួតចុងក្រោយ ដែលជាប្រកួតទី១០ ទទួលបានថវិកា ៦៩៣៥ដុល្លារអាមេរិក ដើម្បីជួយដល់មូលនិធិវីរកងទ័ពជួរមុខ ក្រោយរងការរំលោភបំពានពីយោធាថៃមកលើកម្ពុជា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោក ហួត គីមងួន បានអះអាងថា សម្រាប់ថវិកាប្រមូលបាន ក្នុងរដូវកាលទី៣ មានថវិកាសរុប ២២២៤៥ ដុល្លារអាមេរិក ក្នុងនោះថវិកាសប្បុរសធម៌ ១៥ ៣១០ ដុល្លារបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យទាំងពីរ (QR Code មន្ទីរពេទ្យ) ចាប់តាំងពីប្រកួតទី១រហូតដល់ប្រកួតទី៩។ ដោយឡែកសម្រាប់ប្រកួតទី១០នៃរដូវកាលទី៣នេះ គឺទទួលបានថវិកាសរុប ៦៩៣៥ ដុល្លារអាមេរិកជួយដល់វីរកងទ័ពជួរមុខ ដោយជូនជាថវិកាខ្លះ និងទិញជាសម្ភារ គ្រឿងឧបភោគ បរិភោគជាដើម។
លោក ហួត គីមងួនសង្កត់ធ្ងន់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ដើម្បីកុមារកម្ពុជាបានដំណើរការចំនួន៣រដូវកាលមកហើយ ដោយមានគោលដៅចម្បង ស្វែងរកមូលនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កាលពីរដូវកាលទី១ ប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបានចំនួន ១៧ ៦០៤ ដុល្លារអាមេរិក និងរដូវកាលទី២ប្រមូលបាន ៥ ៨០៤ ដុល្លារអាមេរិក៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ