កីឡា
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបង្ហើបពីតម្រុយថ្មី សម្រាប់វិស័យកីឡា និងប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទៀតហើយ ក្រោយឯកឧត្តមបានផ្ដួចផ្ដើម និងគាំទ្រនូវការសាងសង់ រហូតសម្រេចលេចចេញជារូបរាងកីឡដ្ឋានខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន។
តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កាលពីថ្ងៃអាទិត្យកន្លងទៅ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ នេះ មានរយៈពេល ៥ឆ្នាំហើយ បើគិតពីការចាប់ផ្តើមសាងសង់កីឡដ្ឋានកំពង់ស្ពឺ ដែលក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានសម្រេចចិត្តមកឈរជើងនៅខេត្តកំពង់ស្ពឺ ដែលនេះគឺជាការចាប់ដៃដ៏យូរអង្វែងរវាងក្លិប និងវិស័យកីឡារបស់អ្នកកំពង់ស្ពឺ។
បន្ថែមលើនេះ ឯកឧត្តមបានរំលេចពីការជួបគ្នា ជាមួយថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វឌ្ឍនៈ គ្រុប ផងដែរ ដើម្បីរំលឹកអនុស្សាវរីយ៍ផង និងពិគ្រោះយោបល់គ្នាផង ថាតើគ្រប់ភាគីពាក់ព័ន្ធនេះ អាចជំរុញកិច្ចសហប្រតិបត្តិការមួយកម្រិតទៀត ក្រោមរូបមន្ដឈ្នះឈ្នះ សម្រាប់ក្លិបបាល់ទាត់ណាហ្គាវើលដ៏ផង សម្រាប់វិស័យកីឡាផង និងអ្នកខេត្តកំពង់ស្ពឺផង។
នេះគឺជាតម្រុយថ្មីមួយ ដែលបានបង្ហើបដោយឯកឧត្តម ហ៊ុន ម៉ានី ចំពោះការពិគ្រោះយោបល់គ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្លិប ក៏ដូចជាវិស័យឯកជន ។ ប៉ុន្ដែពាក់ព័ន្ធនឹងតម្រុងថ្មី នៃកិច្ចសហប្រតិបត្តិការ ក្រោមរូបមន្ដឈ្នះឈ្នះ នៅមិនទាន់បញ្ជាក់ច្បាស់ថា ឯកឧត្តម ក៏ដូចជាក្លិបនឹងគ្រោងធ្វើអ្វីនោះទេ តែជារួមឯកឧត្តមបានបញ្ជាក់ហើយថា កិច្ចសហប្រតិបត្តិការនេះ អាចនឹងកើតឡើងក្រោមផលប្រយោជន៍រួម សម្រាប់ក្លិប វិស័យកីឡា និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ