កីឡា
កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ដែលត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកអាស៊ីយុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៦ ពូលG ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។
ជាមួយបញ្ជីឈ្មោះកីឡាករ ដែលជ្រើសរើស និងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku គេឃើញមានការផ្លាស់ប្ដូរសមាសភាពថ្មីមួយចំនួន បើធៀបនឹងបញ្ជីឈ្មោះក្រុម U23 កម្ពុជា ដែលបានចូលរួមការប្រកួតជើងឯកអាស៊ាន កាលពីថ្មីៗ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក៏បានលេចនូវវត្ដមានកីឡាករកូនកាត់ខ្មែរកាណាដា ឈឿន ដាវីន ដែលជាសមាជិកយុវជនថ្នាលនៃក្លិបលីគកំពូលកាណាដា York United FC ផងដែរ។
ចំពោះកីឡាករ ២៥នាក់ផ្សេងទៀត រួមមានសមាជិកក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករ សុវណ្ណ ដូណា និង ជូន ស៊ីនទិ។ ភ្នំពេញក្រោន មានកីឡាករ បុង សាយូអ៊េល, កើត ពេជ្រ, យ៉ែម ដេវិត, ឈិន វឹននីន និង សោម បូរិទ្ធ។ កងយោធពលខេមរភូមិន្ទ មានកីឡាករ យ៉ង ភូមិន្ទ, ខន ណារ៉ង់ និង ម៉ាត់ ឡានី ។ ណាហ្គាវើលដ៏ មានកីឡាករ រ៉េត លីហេង, ផាត សុខា និង អ៊ាវ សុវណ្ណារ៉ា ។ បឹងកេត មានកីឡាករ លឹម អារុណរ៉េយមិន និង ឃាន់ សុប៊ិន។ វិសាខា មានកីឡាករ ស៊ិន សុវណ្ណមករា និង ម៉ុន រ៉ាដូ ។ ឡាយហ្វខេត្តព្រះសីហនុ មានកីឡាករ រ៉ុន ចុងមីង និង វ៉ាន វីត ។ អង្គរថាយហ្គឺរ មានកីឡាករ អ៊ឹម វ៉ាឃីម, ចាន់វិបុល ដាវីដ និង ទាំ មករា។ ISI ដង្កោសែនជ័យ មានកីឡាករ សំអុល ទីណា និងកីឡាករ វឿន វ៉ា មកពីក្លិបអឹមអូអាយ កំពង់ដេវ៉ា។
គួរដឹងថា សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះពូលG គឺមានបេក្ខភាព ៤ក្រុមចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវជួបក្រុម U23 អូម៉ង់ មុនគេ នាថ្ងៃទី៣-កញ្ញា មុនបន្ដជួបក្រុមយុវជនប៉ាគីស្ថាន នាថ្ងៃទី៦-កញ្ញា និងចុងក្រោយ ត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ