កីឡា
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា មិនអាចការពារតំណែងជើងឯក ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥ បានឡើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ ឬជើងឯករង លើវិញ្ញាសា Mobile Legends Bang Bang កាលពីថ្មីៗកន្លងទៅ។
សម្រាប់យុទ្ធនាការនេះ កម្ពុជាបានឈរលេខ២ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល បន្ទាប់ពីយកឈ្នះក្រុមវៀតណាម ១-០, ចាញ់ម្ចាស់ផ្ទះចិន ០-១, ឈ្នះឡាវ ១-០ និងឈ្នះហ្វីលីពីន ១-០ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុមកីឡាអេឡិចត្រូនិកមីយ៉ាន់ម៉ា។
ជាលទ្ធផលការប្រកួតវគ្គចាញ់ធ្លាក់នេះ កម្ពុជា បានយកឈ្នះមីយ៉ាន់ម៉ា ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបម្ចាស់ផ្ទះចិន សាជាថ្មី ប៉ុន្ដែសោកស្ដាយការប្រកួតកាត់សេចក្ដីនេះ កម្ពុជា នៅតែមិនអាចយកឈ្នះក្រុមចិន ដោយរងបរាជ័យក្នុងលទ្ធផល ២-០ ដែលនាំឲ្យក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានត្រឹមមេដាយប្រាក់ ខណៈចិន បានមេដាយមាស ។
គួរដឹងថា នេះគឺជាលើកទី២ ហើយ ដែលកម្ពុជាត្រូវបានអញ្ជើញចូលរួមការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន បន្ទាប់ពីចូលរួមប្រកួតលើកទី១ កាលពីឆ្នាំ២០២៤ កម្ពុជា បានឈ្នះជើងឯក លើវិញ្ញាសា Mobile Legends Bang Bang។ រីឯការប្រកួតវិញ្ញាសា Valorant វិញ ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព