កីឡា
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិក្នុងសាលម៉ាកាវ ដោយលទ្ធផល ១១-២ ក្នុងជំនួបបញ្ចប់កិច្ច នៃវគ្គជម្រុះជើងឯកបាល់ទាត់ក្នុងសាលទ្វីបអាស៊ី AFC Futsal Asian Cup 2026 ពូលC នៅប្រទេសតាជីគីស្ថាន កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា។
នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិ Futsal កម្ពុជា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ដោយប្រកួតដំបូង បានចាញ់ក្រុមខ្លាំងជប៉ុន ៥-០ កាលពីថ្ងៃទី២០-កញ្ញា និងប្រកួតបន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះតាជីគីស្ថាន ៧-១ កាលពីដើមសប្ដាហ៍កន្លងទៅ។
ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមជម្រើសជាតិក្នុងសាលកម្ពុជា អត់ឱកាសឡើងវគ្គបន្ដ ដោយបានត្រឹមឈរលេខ៣ ក្នុងពូល ជាមួយការរកបាន ៣ពិន្ទុពីការយកឈ្នះក្រុមបាតតារាងម៉ាកាវ ។ រីឯជប៉ុន បានឈរកំពូលតារាង ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ ជាមួយក្រុមតាជីគីស្ថាន ដែលទទួលបានតំណែងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៧ក្រុម ដែលត្រូវធ្វើដំណើរទៅប្រជែងពាន AFC Futsal Asian Cup 2026 នៅទីក្រុងហ្សាកាតា ទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព