FOOTBALL
U23 កម្ពុជា ប៉ះ ព្រុយណេ ម៉ោង៤រសៀលនេះជើងឯក AFF Championship2023
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតជាមួយ ព្រុយណេ វគ្គសន្សំពិន្ទុ ក្នុងពូល ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U-23 Championship
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតជាមួយ ព្រុយណេ វគ្គសន្សំពិន្ទុ ក្នុងពូល ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ AFF U-23 Championship វេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ផ្សាយបន្តផ្ទាល់ដោយ BTV News។
ក្រុម U23 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំង ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលលើកទី១ ខណៈក្រុមម្ចាស់ផ្ទះថៃ ប្រកួតជាមួយ មីយ៉ាន់ម៉ា វេលាម៉ផង៨យប់ថ្ងៃដដែលនេះ។

ជុំការប្រកួតនេះ លោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជាបាននិយាយថា៖ «យើងមានការលំបាកខ្លះៗ ក្នុងការប្រមូលផ្តុំកីឡាករ ពីព្រោះពានរង្វាន់នេះមិនស្ថិតក្នុងថ្ងៃ FIFA Day ដូច្នេះកីឡាករសំខាន់ៗមួយចំនួនមិនបានមកជាមួយពួកយើងទេ។ យើងមានកីឡាករថ្មីមួយចំនួនសម្រាប់ការប្រកួតថ្ងៃនេះ»។
ក្រុម U23 ព្រុយណេ មិនសូវបានចេញប្រកួតលក្ខណៈអន្តរជាតិរយៈពេលជិត២ឆ្នាំចុងក្រោយគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពានរង្វាន់ AFF U-23 Championship នៅប្រទេសកម្ពុជា។ ជាពិសេស បាល់ទាត់ព្រុយណេមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពីរលើកចុងក្រោយ។ កាលពីថ្ងៃទី១២ ខែសីហានេះ ព្រុយណេ បានប្រកួតចាញ់ ឡាវ ២-០ ក្នុងជំនួបមិត្តភាពនៅទឹកដីឡាវ។
U23 កម្ពុជា និងព្រុយណេ ធ្លាប់មានប្រវត្តិជួបគ្នា៣ដងគឺ កម្ពុជាឈ្នះ២ដង និងស្មើគ្នា១ដង។ ក្នុងពានរង្វាន់ AFF U-23 កាលពីឆ្នាំ២០២២ កម្ពុជាបានឈ្នះព្រុយណេ ៦-០ ដែលគ្រាប់បាល់រកបានដោយ កីឡាករ សៀង ចន្ធា, ញាណ សុស៊ីដាន, សា ទី,តាំង ប៊ុនឆៃ, ស រតនា និង ណារ៉ុង កក្ដដា។

២លើកផ្សេងទៀតជួបគ្នាព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺនៅឆ្នាំ ១៩៩៧ កម្ពុជាបានឈ្នះព្រុយណេ ៤-០ និងឆ្នាំ១៩៩៩ជាពេលដែលព្រុយណេធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងគឺស្មើគ្នា ៣-៣។
ដោយឡែក ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ ដែលចាប់ប្រកួតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទពី៖ KPT
កែសម្រួលដោយ៖ Ha Ti
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន19 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ