កីឡា
កីឡាករ កីឡាការិនី ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូលរួមកីឡាបាល់ទាត់សមត្ថភាពចម្រុះ
ដោយឃើញថាមានការលំបាក នៃផ្នែកអារម្មណ៍ និងស្មារតី អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកទី១៦ ប្រចាំឆ្នាំ ២០២៥ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានផ្តល់ឳកាសដល់ កីឡាករ កីឡាការិនី ចំនួន ៣៤៨នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូលរួមលេងកីឡាបាល់ទាត់។ ក្នុងគោលបំណងសំខាន់គឺចូលរួមអបអរសាទរ និងលើកកម្ពស់សមត្ថភាព ក្នុងការចូលរួមរបស់កីឡាករកីឡាការនីមានពិការភាពនៅកម្ពុជា។
ប្រធានអង្គការផ្កាយសមុទ្រ លោកស្រី ជួប វិច្ជិកា បានបញ្ជាក់ថា ចំពោះ កីឡាករកីឡាការនីចូលរួមក្នុងការប្រកួតបាល់ទាត់នេះបានធ្វើដំណើរមកពីខេត្តចំនួន ៣ មានដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការ ជាដៃគូរបស់អង្គការផ្កាយសមុទ្រ ក្នុងកម្មវិធីអភិវឌ្ឍន៍ ធនធានមនុស្សគរថ្លង់ និងអង្គការ Epic Arts ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំនេះអង្គការក៏បើកវគ្គបណ្តុះបណ្តាលបាល់ទាត់ជូនដល់ កីឡាករ កីឡាការិនី គរថ្លង់ ជិះរទេះ ពិការសតិបញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍បានចូលរួមផងដែរ ។ លោកស្រីបន្ថែមថា នៅកម្ពុជា ឱកាសសម្រាប់អ្នកមានពិការភាពក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យកីឡាគឺកម្រណាស់ ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ក្លាយជាផលល្អសម្រាប់ពួកគេនាពេលអនាគត ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះ មានការចូលរួម កីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកគរថ្លង់ ទាំងនេះបានសបញ្ជាក់ថាបាល់ទាត់គឺសំខាន់ចំពោះគ្រប់គ្នា ។ការប្រកួតនេះ កីឡាករកីឡាការនីចូលរួមប្រកួតទាំងអស់ក៏បានទទួលពានរង្វាន់ ជាមេដាយ និងរង្វាន់លើកទឹកចិត្តផងដែរ៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន