កីឡា
កំណត់ត្រាថ្មី នៃអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួប ៣០ឆ្នាំ បង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ឆ្នាំ២០២៥ គ្រោងនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយទទួលបានអ្នកចុះឈ្មោះពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែលជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ តាំងពីឆ្នាំ១៩៩៦ មក។

ជាមួយកំណត់ត្រាថ្មី នៃអ្នករត់ដ៏ច្រើននេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញមោទនភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ដែលបញ្ជាក់ពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិ ក៏ដូចជាបង្ហាញឲ្យឃើញពីកត្ដាសុខសន្ដិភាពរបស់ព្រះរាជាណាចក្រកកម្ពុជា ដែលជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗផងដែរ។
គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហការរវាងមូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិតផ្ដួចផ្ដើមដំបូងនៃព្រឹត្តិការណ៍នេះ គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្ដង់ដាររត់ប្រណាំងអន្ដរជាតិដោយគណៈកម្មាធិការជាតិម៉ារ៉ាតុងពិភពលោក ព្រមទាំងក្រុមការងារបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន។

រហូតដល់ឆ្នាំ២០១៣ ដោយមើលឃើញថាកម្ពុជាអាចម្ចាស់ការលើបច្ចេកទេសបាន អង្គការបេះដូងមាស ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្ដែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ និងវាយតម្លៃដដែល។
ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ លើកទី១ នៃការរៀបចំកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចុះឈ្មោះ និងចំនួនប្រទេសចូលរួម ក៏ចេះតែកើនឡើង ពិសេសក្រោយប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមរត់រហូតដល់ ១៤,៣៧០នាក់ ខណៈខួប ៣០ឆ្នាំ ដែលនឹងមកដល់នាថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០នាក់ ខណៈការចុះឈ្មោះបានបិទជាផ្លូវការ តាំងពីមុនព្រឹត្តិការណ៍មកដល់ជាង ១ខែមកម្ល៉េះ៕ អត្ថបទ៖ លី ឈុនឡា

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន