កីឡា
កញ្ញា Olivia Cooke សមាជិក PGA មកពីឌូបៃថា ក្រៅពីប្រាសាទអង្គរវត្ត កម្ពុជាពិតជាអស្ចារ្យ
កញ្ញា Olivia Cooke សមាជិកសមាគមអ្នកវាយកូនគោលអាជីព(PGA) មកពីទីក្រុងឌូបៃ បានសម្ដែងការភ្ញាក់ផ្អើល និងស្ងើចសរសើរនូវភាពអស្ចារ្យរបស់ប្រទេសកម្ពុជា មិនត្រឹមតែកិត្តិនាមដ៏ល្បីល្បាញនៃប្រាសាទអង្គរវត្តនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីអ្នកផលិតមាតិកា និងជាកីឡាការិនីវាយកូនគោលដ៏មានប្រជាប្រិយរូបនេះ បានចំណាយពេល ២សប្ដាហ៍ ចូលរួមធ្វើពិធីការិនី និងសម្រួលសម្រួលជាមួយក្រុម Legends Tour កំឡុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ កាលពីថ្មីៗកន្លងទៅ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។

កើត និងធំដឹងក្ដីលើទឹកដីអង់គ្លេស មុនមករស់នៅឌូបី Olivia Cooke ថា ខ្លួនបានស្គាល់ខ្លះពីកម្ពុជា តាមរយៈកិត្តិនាមប្រាសាទអង្គរវត្ត តែដល់ពេលមកជាក់ស្ដែង បានធ្វើឲ្យកញ្ញាពិតជាភ្ញាក់ផ្អើល ហើយបានដក់ជាប់ជាមួយស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យកញ្ញាប៉ងត្រឡប់មកម្ដងទៀត ជាមួយក្រុមគ្រួសារ ហើយថែមទាំងសន្យាជួយផ្សព្វផ្សាយពីទឹកដីអច្ឆរិយនេះទៀតផង។
គួរដឹងថា កញ្ញា Olivia Cooke បានចំណាយពេល ២សប្ដាហ៍ពេញជាមួយព្រឹត្តិការណ៍វាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ កាលពីថ្មីៗ ហើយកញ្ញាក៏បានសម្ភាសន៍ពីចំណាប់អារម្មណ៍កីឡាករវាយកូនគោលអាជីពអន្ដរជាតិជាច្រើន ពីចំណាប់អារម្មណ៍ ក្នុងការមកប្រកួត និងដំណើរកម្សាន្ដនានា ជាមួយចម្លើយស្រដៀងៗគ្នា អំពីកីឡាករ ដែលបានស្ងើចសរសើរប្រទេសកម្ពុជា ដែលមានទីលានវាយកូនគោលស្ដង់ដារ ហើយមានទីក្រុងដ៏ទំនើប ពោលគឺជាប្រទេសមានការអភិវឌ្ឍ និងរីកចម្រើន ជាមួយវប្បធម៌ដ៏អស្ចារ្យ និងមានម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ទៀតផង៕ អត្ថបទ លី ឈុនឡា








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន