កីឡា
ជំនួយចលនាអូឡាំពិកអន្ដរជាតិ ដែលភាគច្រើនជាសម្ភារកីឡា បានប្រគល់ជូនក្រសួងអប់រំ សម្រាប់ជួយជនភៀសសឹក
ជំនួយរបស់ចលនាអូឡាំពិកអន្ដរជាតិ ដែលមានភាគច្រើនជាសម្ភារសិក្សា ពិសេសសម្ភារកីឡា ត្រូវប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជួយដល់ជនភៀសសឹក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា នេះជាលើកទី២ ហើយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននាំយកជំនួយពីចលនាអូឡាំពិកអន្ដរជាតិ បរិច្ចាគជួយដល់ជនភៀសសឹក តែជំនួយលើកនេះ ផ្ដោតជាពិសេសលើសម្ភារសិក្សា និងសម្ភារកីឡា សម្រាប់ជួយសម្រួលដល់គ្រូបង្រៀន ពិសេសសិស្សានុសិស្ស ដែលបានភៀសសឹក ក្នុងការបន្ដឱកាសសិក្សាផង និងលេងកីឡាផង។

គួរដឹងថា តាមរយៈមូលនិធិជនភៀសសឹកអូឡាំពិក ដែលបង្កើតឡើងក្រោមអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងអង្គការសហប្រជាជាតិ(UN) កាលពីថ្មីៗ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានផ្ដល់នូវអំណោយសប្បុរសធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយដល់ជនភៀសសឹកកម្ពុជា ហើយជំនួយទាំងអស់ មួយផ្នែកធំ ដែលរួមមានអង្ករ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ជាច្រើន ត្រូវបានក្រុមការងារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាំយកបរិច្ចាគជួយផ្ទាល់ដល់ជនភៀសសឹក តាមរយៈអាជ្ញាធរខេត្តឧត្ដរមានជ័យ ហើយជំនួយមួយផ្នែកទៀត ដែលភាគច្រើនជាសម្ភារសិស្សា និងសម្ភារកីឡា អមថវិកា ៨លានរៀល បានបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នតំណាងរាជរដ្ឋាភិបាល ក្នុងចលនាកីឡា៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន