កីឡា
ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហើបគោលដៅឆ្ពោះទៅរកមេដាយកម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅសាលាដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។
លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលមានកំណើនក្លិប និងកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ពិសេសថ្នាលយុវជនវ័យក្មេង ដែលស្របតាមគោលដៅរបស់សហព័ន្ធ កំពុងផ្ដោតយកចិត្តទុកដាក់ សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ និងទិសដៅរយៈពេលវែង គឺដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០។
បន្ថែមលើគោលដៅនេះ ក៏ជាបន្ដផ្សព្វផ្សាយ អភិវឌ្ឍន៍ និងថែរក្សានូវកីឡាចំបាប់ ដែលជាប្រភេទកីឡាប្រពៃណីជាតិខ្មែរនេះផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើបរៀបចំនាដើមឆ្នាំថ្មីនេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ឆ្លងកាត់ការប្រកួតលើ ១២វិញ្ញាសា ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩)។ កងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះមេដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះមេដាយសរុប ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ឈរលេខ៤ ឈ្នះមេដាយមាស ១ និងប្រាក់ ១, ក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ គ្រាដែលក្លិបចំបាប់ខេត្តតាកែវ និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១គ្រឿងដូចគ្នា៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន20 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន