កីឡា
គុនខ្មែរសម្រេចផ្អាកប្រើឧបករណ៍ការពារក្បាល តែត្រូវមានវិធានាការខ្ពស់ ក្នុងកម្មវិធីប្រកួតកម្រិតថ្នាល
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចផ្អាកការប្រើប្រាស់ឧបករណ៍ការពារក្បាល ក្នុងការប្រកួតថ្នាលគុនខ្មែរ តែត្រូវមានវិធានការពារខ្ពស់ ដើម្បីធានាការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
នេះបើតាមការប្រកាសរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយមានការយកចិត្តទុកដាក់ពីសាធារណជន រួមជាមួយមតិយោបល់ផ្ទាល់ពីប្រធានក្លិប គ្រូបង្វឹក និងអ្នករៀបចំកម្មវិធី ក្រោមស្មារតីស្រលាញ់ និងការព្រួយបារម្ភចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេសការអភិវឌ្ឍយុវជនយុវនារីថ្នាលតែម្ដង។
ឯកឧត្តមបានគូសបញ្ជាក់ថា ដោយយកចិត្តទុកដាក់លើសំណើរ និងមតិយោបល់ពីអ្នករៀបចំកម្មវិធី ប្រធានក្លឹប គ្រូបង្វឹក និងមហាជនអ្នកគាំទ្រមួយចំនួន សហព័ន្ធសម្រេចផ្អាកជាបណ្តោះអាសន្ន ការអនុវត្តន៍ការប្រើប្រាស់ ឧបករណ៍ការពារក្បាល ក្នុងកម្មវិធីប្រកួតថ្នាលគុនខ្មែរ ខណៈដែលបន្តរក្សាការប្រើប្រាស់ឧបករណ៍ការពារកែងនៅដដែល។
ការសម្រេចផ្អាកប្រើប្រាស់ឧបករណ៍ការពារក្បាលសម្រាប់ថ្នាលគុនខ្មែរនេះ មានសុពលភាពជាបណ្តោះអាសន្ន រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ហើយសហព័ន្ធនឹងបន្តតាមដាន និងវាយតម្លៃការវិវត្តន៍ នៃការរៀបចំកម្មវិធីថ្នាលនេះ ដើម្បីធានាការអភិវឌ្ឍគុនខ្មែរ ប្រកបដោយសុវត្ថិភាព និងចីរភាព។
យ៉ាងណាមិញក្នុងនាមសហព័ន្ធ ឯកឧត្តមបានជំរុញឲ្យបណ្តាក្លបគុនខ្មែរ បន្តការហ្វឹកហាត់ដោយពាក់ឧបករណ៍ការពារសម្រាប់យុវជនក្រោអាយុ ១៦ឆ្នាំ បើទោះផ្អាកការអនុវត្តពេលប្រកួត តែត្រូវប្រើពេលហ្វឹកហាត់ដើម្បីបន្សាំការពាក់ឧបករណ៍ការពារ និងកាត់បន្ថយការប៉ះទង្គិចក្បាលច្រើនពេលហ្វឹកហាត់។
មិនតែប៉ុណ្ណោះ សហព័ន្ធក៏បានធ្វើការណែនាំដល់អាជ្ញាកណ្តាល ដែលដឹកនាំការប្រកួតកម្រិតថ្នាល ត្រូវមានវិធានការការពារខ្ពស់សម្រាប់ក្មេងៗ ដូចជាត្រូវប្រុងប្រយ័ត្នការដួលបោកក្បាល ឬកាច់ផ្អួល បោកផ្តួល ដែលអាចប៉:ទង្គិចខ្លាំងផ្នែកក្បាល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារគ្រោះថ្នាក់ធ្ងន់ធ្ងរពេលប្រកួត ដោយអាចបញ្ឈប់ភ្លាមៗ ពេលឃើញសញ្ញានៃការកើតមាន។
ជាមួយការទទួលមតិមហាជន និងការអនុវត្ដភ្លាមៗនេះ ត្រូវបានមន្ដ្រី និងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ សម្ដែងការគាំទ្រ ក្រោមស្មារតីកីឡាជាតិតែមួយ ក្នុងន័យរួមគ្នាអភិវឌ្ឍគុនខ្មែរ ឲ្យរីកចម្រើនប្រកបដោយសុវត្ថិភាព ចីរភាព និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន11 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន