កីឡា
កីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន (Australian Open)
កីឡាការិនី Elena Rybakina បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយបានយកឈ្នះកីឡាការិនីលេខ១ពិភពលោក និងភាគច្រើនគិតថាអាចនឹងឈ្នះពាននេះ Aryna Sabalenka ដើម្បីក្លាយជាម្ចាស់ជើងឯកអូស្ត្រាលីអូភិន ចុងសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងមែលប៊ន។

ក្រោយចាញ់នៅទីនេះបីឆ្នាំមុន កីឡាការិនីមកពីប្រទេសកាហ្សាក់ស្ថាន Elena Rybakina បានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៦ទល់៤ ៤ទល់នឹង៦ និង៦ទល់នឹង៤។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត កីឡាការិនី Rybakina បញ្ជាក់ថាខ្លួនតែងតែជឿជាក់ថា អាច
ត្រឡប់មកដល់ចំនុចកំពូលវិញ។ តាមពិតទៅយើងមានឡើង មានចុះ។ ហើយធ្លាប់គិតថាមិនអាចមកដល់ចំនុចនេះ ដូចជាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ រឺលើកពាននោះទេ ប៉ុន្តែអ្វីៗកើតឡើងដោយការប្រឹងប្រែងមិនបោះបង់។
ចំណែកជើងឯករងកីឡាការិនី Aryna Sabalenka លើកឡើងដែរថាពិតជាខកចិត្តចំពោះខ្លួនឯង មានឱកាសតែធ្វើមិនបានល្អ ប៉ុន្តែជារួមខ្លួនធ្វើបានល្អណាស់នៅទឹកដីអូស្ត្រាលីនេះ ហើយដៃគូប្រកួតរបស់ខ្លួនពិតជាល្អជាងខ្លួនមែន។
មួយថ្ងៃក្រោយឈ្នះពាន កីឡាការិនី Elena Rybakina បានកាន់បង្ហាញពាននៅមាត់ទន្លេ Yarraទីក្រុងមែលប៊ន ហើយបញ្ជាក់ថាខ្លួននៅតែមិនជឿថាអាចឈ្នះពាននៅទីនេះ។ ដោយបន្ថែមថា ខ្លួនពិតជារីករាយដែលប្រជាជន
កាហ្សាក់ស្ថានជឿជាក់ និងគាំទ្រខ្លួន ដូច្នោះវាពិតជាមានន័យណាស់ដែលលេងតំណាងឱ្យកាហ្សាក់ស្ថានទាំងមូល ហើយជ័យជំនះក្នុងព្រឹត្តិការណ៍ Wimbledon និង Australian Open នឹងជម្រុញក្មេងៗកាន់តែច្រើនលេងកីឡានេះ។
ក្នុងនាមជាជើងឯកកីឡាការិនី Elena Rybakina ទទួលបានប្រាក់រង្វាន់ជាង៤លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលកីឡាការិនី Aryna Sabalenka ទទួលបានប្រាក់រង្វាន់ជាង២លានដុល្លារសហរដ្ឋអាមេរិក៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន