កីឡា
ភ្នំពេញក្រោន បឹងកេត និងវិសាខា ត្រូវជួបក្រុមថ្នាក់ខេត្ត កាត់សេចក្ដីក្រុមឡើងវគ្គ ១/៤ ពានសម្ដេចតេជោថ្ងៃពុធនេះ
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន រួមជាមួយក្រុមបឹងកេត និងវិសាខា នឹងត្រូវជួបក្រុមថ្នាក់ខេត្តរៀងៗខ្លួន នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ-ជើងទី២ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដើម្បីកាត់សេចក្ដីក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ)។
សម្រាប់ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ទទួលក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ វិញម្ដង បន្ទាប់ពីជើងទី១ បានយកឈ្នះក្រៅដី ៣-០ នៅទឹកដីមេមត់ ខេត្តត្បូងឃ្មុំ។ កាលពីជើងទី១ ភ្នំពេញក្រោន បានផ្ដល់ឱកាសដល់កីឡាករថ្មីៗច្រើន ពិសេសកីឡាករវ័យក្មេង និងអ្នកមិនសូវមានឱកាសលេងក្នុងលីគ ហើយជំនួបកាត់សេចក្ដីស្អែកនេះ ក៏ទំនងមិនការប្រែប្រួលដែរ ដ្បិតពួកគេត្រូវត្រៀមកីឡាករសំខាន់ៗ ជួបណាហ្គាវើលដ៏ ក្នុងលីគ នា ៣ថ្ងៃបន្ទាប់។
ចំណែកក្រុមបឹងកេតវិញ នឹងត្រូវជួបក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ក្រោយយកឈ្នះលើក្រុមថ្នាក់ខេត្ដនេះ ៩-០ កាលពីជើងទី១ នៅទឹកដីខេត្តសៀមរាប ស្របពេលក្រុមវិសាខា នឹងត្រូវជួបក្រុមភ្នំពេញហ្គាឡាក់ស៊ី បន្ទាប់ពីយកឈ្នះ ១៣-០ កាលពីជើងទី១ នៅទីលានវិទ្យស្ថានជាតិអប់រំកាយ និងកីឡា ដែលមានចម្ងាយប្រមាណជាង ១គីឡូម៉ែត្រពីគ្នា។
ជាមួយការប្រកួតកាត់សេចក្ដីនាថ្ងៃពុធនេះដែរ ប្រសិនបើក្រុមខ្លាំងទាំង ៣ នៃលីគកំពូលកម្ពុជា បន្ដធ្វើបានល្អ ពួកគេនឹងត្រូវឡើងទៅឈរចាំនៅវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ។ រីឯបេក្ខភាព ៥ក្រុមផ្សេងទៀត ដែលត្រូវឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ត្រូវរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន