កីឡា
ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ កើនឡើងគុណភាពជារៀងរាល់ឆ្នាំ
ព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគ័រត្លុង និងអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ទាក់ទាញបានកីឡាករ កីឡាការិនីខ្មែរ-បរទេសចូលរួមប្រកួតប្រជែងជាង៤០០នាក់ លើ១៣វិញ្ញាសា នេះគឺបង្ហាញថា គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ជារៀងរាល់ឆ្នាំ។ នេះជាការបញ្ជាក់ពី លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា ជាការពិត ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករ កីឡារិនីកាន់តែច្រើន ជាក់ស្តែងនៅឆ្នាំ២០២៦ នេះមានការកើនឡើងដែរ ក្នុងនោះកីឡាករ កីឡាការិនីខ្មែរសុទ្ធ កូនកាត់ខ្មែរ-បរទេស និងជាបរទេសរស់នៅ និងបម្រើការងារនៅកម្ពុជា ដោយតាមរយៈការចូលរួមកាន់តែផុសផុលយ៉ាងខ្លាំង។
ជាមួយគ្នានេះ សហព័ន្ធក៏តែងតែសម្លឹងមើលធនធានកីឡាករ កីឡារិនីវ័យក្មេងឆ្នើមៗ ក្នុងគោលដៅប្រមូលចូលក្នុងក្រុមជម្រើសជាតិនាពេលខាងមុខ ដើម្បីសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះ នៅលើឆាកអន្តរជាតិ ជាពិសេសគោលដៅត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។
លោកបន្តថា ការប្រកួតកីឡាខាងលើនេះ គឺសម្តៅលើក្មេងៗជាសិស្សសាលា សហព័ន្ធតែងតែសម្លឹងមើលកីឡាករ កីឡាការិនីដែលមានទេពកោសល្យ ជាប់ជាជ័យលាភីយើងអាចផ្តល់ឱកាសឱ្យពួកគាត់ឱ្យជាប់ក្នុងក្រុមជម្រើសជាតិថ្នាល នៅថ្ងៃខាងមុន។ នេះជាផ្លូវត្រូវដើរនៃគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០៣១ខាងមុខ។
សូមបញ្ជាក់ថា ការប្រកួតនេះមាន២កម្មវិធី គឺការប្រកួតភ្នំពេញអន្តរជាតិអាគ័រត្លុង និងការប្រកួតអាគ័រត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ ប៉ុន្តែសហព័ន្ធបានបែងចែកជាវិញ្ញាសាផ្សេងៗពីគ្នា ក្នុងនោះភ្នំពេញអន្តរជាតិអាគ័ត្លុង សម្រាប់មនុស្សពេញវ័យ ដោយមានវិញ្ញាសាស្តង់ដាលើវិញ្ញាសារត់ប្រណាំង និងហែលទឹក ចម្ងាយឆ្ងាយជាង។ ចំណែកអាគ័ត្លុងជើងឯកប្រចាំសាលា ឆ្នាំ២០២៦ មានវិញ្ញាសាហែលទឹក និងរត់ប្រណាំងដែរ ប៉ុន្តែសម្រាប់កីឡាករ កីឡាការិនីជាសិស្សសាលា មានចម្ងាយខ្លីៗស្របតាមសមត្តិភាព៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន19 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន