កីឡា
ក្រសួងអប់រំបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍិដល់គ្រូអប់រំកាយ-កីឡា ពីកម្រិតមូលដ្ឋាន ទៅជាបរិញ្ញាបត្រ
ក្រសួងអប់រំ យុវជន និងកីឡាបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍដល់គ្រូអប់រំកាយ-កីឡាពីកម្រិតមូលដ្ឋានទៅជាបរិញ្ញាបត្រជូនដល់គ្រូចំនួន ១០៧នាក់ ដើម្បីអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ចូលរួមកសាងធនធានមនុស្ស ពិសេសក្នុងសង្គមកម្ពុជាដែលកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ។
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទាំងអស់បានចូលរួមសហការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាភាពទទួលខុសត្រូវខ្ពស់ ក្នុងការជួយរៀបចំកម្មវិធីសិក្សាក្នុងការដំណើរការបណ្តុះបណ្តាលនេះ។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍមានការរីកចម្រើលើគ្រប់វិស័យ ហើយវិស័យអប់រំកាយ និងកីឡា ក៏មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស ពិសេសក្នុងសង្គមកម្ពុជាដែលកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ។
ឯកឧត្តមអគ្គនាយកកីឡាបានបន្តថា កីឡាបានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែជាការកម្សាន្ត និងជួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកីឡាគឺជាគ្រឹះក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព សុខមាលភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ផ្អែកលើសារៈប្រយោជន៍ទាំងអស់នេះ ក្រសួងអប់រំបានបញ្ចូលមុខវិជ្ជាអប់រំកាយទៅក្នុងកម្មវិធីសិក្សាជាផ្លូវការទាំងក្នុង និងកីឡាក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស និងគ្រប់កម្រិត ដោយមាននាយកដ្ឋាន អប់រំកាយនិងកីឡា សិស្សនិស្សិត ទទួលខុសត្រូវផ្ទាល់លើការងារនេះជាមួយគោលដៅជំរុញឱ្យសិស្សានុសិស្សគ្រប់រូបត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំជា វិស័យអាទិភាពទី១។
លោកស្រី កែវ មនោរម្យ ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិត សរុប ៣៧១៧នាក់ ស្រី ៦៨២នាក់។ ក្នុងឆ្នាំ២០២៦នេះ វិទ្យាស្ថានបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីចាប់ផ្តើមដំណើរការដំឡើងគុណវុឌ្ឍជូនដល់គ្រូអប់រំកាយ-កីឡា១០៧នាក់ ក្នុងនោះមានគ្រូអប់រំកាយ-កីឡា ក្នុងវិទ្យាស្ថាន ២៩នាក់។
លោកស្រី នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានបន្តថា បច្ចុប្បន្ននេះ វិទ្យាស្ថានបានបណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិត តាមប្រព័ន្ធបណ្តុះបណ្តាល (១២+២) បានចំនួន ៣១ជំនាន់ សរុប ៣៦២៦នាក់ ស្រី ៦៧១នាក់ និង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ តាមប្រព័ន្ធ (១២+៤) ចំនួន៤ជំនាន់ សរុប ៩១នាក់ ស្រី ១១នាក់ ក្រោមគម្រោង របស់អង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនកម្រិតមូលដ្ឋានទៅកម្រិតបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ដែលជាការផ្តល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈពេញមួយជីវិត និងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ជាពិសេសឱ្យស្របទៅនឹងការបណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា និងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ជាធាតុដ៏សំខាន់ក្នុងការជួយឱ្យលោកគ្រូ អ្នកគ្រូទទួលបានជោគជ័យក្នុងអាជីពការងារឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០៕




-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ