កីឡា
ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះ ក្រោយប្ដូរពីការរៀបចំតាមបណ្ដាខេត្តមករៀបចំនៅភ្នំពេញ ឃើញកីឡាករ-កីឡាការិនី សប្បាយរីករាយក្នុងការចូលរួម និងបានកោតសរសើរ ចំពោះការរៀបចំបានយ៉ាងល្អ ដោយផ្លូវប្រណាំងមិនស្រួលពេក និងមិនពិបាកពេក ដែលធ្វើឲ្យកីឡាករ-កីឡាការិនីមានការខំប្រឹង រហូតមានការបំបែកសិទ្ធផលចាស់របស់ខ្លួន។ ចំពោះអ្នកទទួលបានជ័យលាភី សហព័ន្ធក៏នឹងធ្វើការវាយតម្លៃលើគុណផលបន្ថែម ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។
ថ្លែងក្នុងពិធីបិទការប្រកួតនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ ចំពោះការចូលរួម និងការប្រកួតប្រជែង ក្រោមស្មាតីកីឡា ដែលជំរុញឲ្យជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្ដមសង្ឃឹមថា ទោះបីកីឡាមានឈ្នះ និងចាញ់ តែក្រោយបញ្ចប់ការប្រកួត ទាំងអ្នកទទួលបានជ័យលាភី និងពុំទាន់ទទួលបានមេដាយ នឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីដុសខាតសមត្ថភាពត្រៀមការប្រកួតនាពេលក្រោយ ក៏ដូចជាការពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ត្រៀមការប្រកួតអន្ដរជាតិផងដែរ។

គួរដឹងថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនីប្រមាណ ១២០នាក់ចូលរួម និងប្រកួតលើ ៧វិញ្ញាសា រួមមានកង់ភ្នំ ៤វិញ្ញាសា និងកង់គួក ៣វិញ្ញាសា។ ជាលទ្ធផលការប្រកួត សម្រាប់វិញ្ញាសាភ្នំបុរស មេដាយមាស បានទៅកីឡាករ សាំង សីហា មកពីក្រសួងមហាផ្ទៃ, វិញ្ញាសាយុវជន មេដាយមាស បានទៅកីឡាករ សាត រីដេវីត មកពីក្លិបគិរម្យ, វិញ្ញាសាកង់ភ្នំនារី មេដាយមាស បានទៅកីឡាការិនី ខេន ម៉ាឡៃ មកពីក្លិប Empire Cycling និងវិញ្ញាសាបុរសកង់ភ្នំអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ Pierre Catry មកពីក្លិប Flyingbikes ។ រីឯវិញ្ញាសាកង់គួកបុរសអាយុ ១៩ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ សុខ ប៊ុនហុក មកពីក្លិប Sakky Cycling, វិញ្ញាសាកង់គួកបុរសអាយុក្រោម ១៨ឆ្នាំ មេដាយមាស បានទៅកីឡាករ ង៉ោ ជាស៊ុង មកពីក្លិបគិរីរម្យ និងវិញ្ញាសាបុរសអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ ឆុន ភារម្យ មកពីក្លិប Sakky Cycling៕ អត្ថបទ៖ លី ឈុនឡា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣