កីឡា
វិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
ការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល២០២៥-២០២៦ ត្រូវបញ្ចប់ដំណាក់កាលទី១នៅចុងសប្ដាហ៍នេះហើយ ខណៈដែលពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកំពុងតែតាមដានថាតើក្លឹបបាល់ទាត់វិសាខា បន្តស្ថិតនៅតំបន់៦ក្រុមលើគេ រឺអឹមអូអាយ កំពង់ដេវ៉ា ឡើងមកតំបន់នេះវិញ។
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្កាវើលដ៍ និងក្លឹបបាល់ទាត់បឹងកេត ធានាកៅអីក្នុងតំបន់៦ក្រុមលើគេរួចរាល់ហើយ នៅឡើយវិសាខា និងអឹមអូអាយកំពង់ដេវ៉ា ដែលត្រូវប្រជែងជាមួយគូប្រកួតផ្សេងគ្នា។
ថ្ងៃសៅរ៍ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់វិសាខា ត្រូវស្វែងរកពិន្ទុ ជាមួយភ្នំពេញក្រោនដែលត្រូវការពិន្ទុប្រជែងជើងឯកជាមួយព្រះខ័នរាជស្វាយរៀង ខណៈដែលអឹមអូអាយកំពង់ដេវ៉ា ត្រូវការបីពិន្ទុដាច់ខាតពេលជួបអាយអេសអាយ ដង្កោសែនជ័យថ្ងៃជាមួយគ្នា។
ពេលនេះ វិសាខា ឈរនៅចំណាត់លេខ៦បណ្ដោះអាសន្ន (មាន២៩ពិន្ទុ)មិនទាន់សុវត្ថិភាពនៅឡើយព្រោះគម្លាតពីអឹមអូអាយដែលឈរនៅលេខ៧ តែ២ពិន្ទុប៉ុណ្ណោះ។ ដូច្នោះវិសាខាត្រូវការឈ្នះភ្នំពេញក្រោនដាច់ខាត ដើម្បីរក្សាកៅអីតំបន់៦ក្រុមលើគេ មិនខ្វល់ពីលទ្ធផលអឹមអូអាយ កំពង់ដេវ៉ាយ៉ាងណានោះទេ។ ផ្ទុយទៅវិញវិសាខា នឹងធ្លាក់ចេញពីតំបន់ប្រជែងជើងឯក បើភ្លាត់ចាញ់ រឺស្មើ ហើយ អឹមអូអាយ ឈ្នះអាយអេសអាយដង្កោសែនជ័យ។
សម្រាប់ក្លឹបភ្នំពេញក្រោន ក៏ត្រូវការពិន្ទុចាំបាច់ដែរពីវិសាខា ដើម្បីប្រជែងជាមួយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ព្រោះពេលនេះកំពុងចាញ់ព្រះខ័នរាជ៥ពិន្ទុ ក្រោយចាញ់អង្គរថាយហ្គឺរកាលពីសប្ដាហ៍មុន។ ជើងទី១ ថ្ងៃទី៨ ខែវិច្ឆិកា វិសាខា និងភ្នំពេញក្រោន ស្មើគ្នា១ទល់១។ ពេលនោះភ្នំពេញក្រោននាំមុខមុនដោយកីឡាករ DYER MOSES JOHN នាទីទី៥៧ ប៉ុន្តែ១៦នាទីបន្ទាប់ អ៊ុក សុវណ្ណ ជួយឱ្យវិសាខាតាមស្មើ។ អឹម អូអាយ កំពង់ដេវ៉ា ជួបជាមួយអាយអេសអាយ ដង្កោសែនជ័យ ក៏មិនស្រួលប៉ុន្មាននោះដែរ ព្រោះកាលពីជើងទីមួយ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ០ទល់០ ហើយសប្ដាហ៍មុន អាយអេសអាយធ្វើបានល្អដោយយកឈ្នះកងយោធពលខេមរភូមិន្ទ ៣ទល់០ ខណៈដែលអឹមអូអាយចាញ់ព្រះខ័នរាជស្វាយរៀង ១ទល់នឹង២។
ការប្រកួតផ្សេងទៀតនៅសប្ដាហ៍ចុងក្រោយនេះ ឡាយហ្វខេត្តព្រះសីហុន ទទួលណាហ្កាវើលដ៍។ ចំណែកថ្ងៃអាទិត្យគិរីវង់សុខសែនជ័យ ជួបព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ប្រកួតជាមួយកងយោធពលខេមរភូមិន្ទ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣