កីឡា
កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
នៅពាក់កណ្ដាលឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ដើម្បីរកកៅអីទៅកាន់ជើងឯកពិភពលោកឆ្នាំ២០២៦។ នេះបើយោងតាមការផ្សព្វតាមផេកហ្វេសប៊ុកផ្លូវការរបស់សមាគមបាល់ទាត់ហ្វ្រីស្តាយស៍ពិភពលោក (World of Freelstyle Football)។
ប្រភពដដែលបានបញ្ជាក់ថាអ្នកលេងបាល់ទាត់ហ្វ្រីស្តាយល៍ជាច្រើនរូបមកពីទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក នឹងមកកាន់ព្រះរាជជាណាចក្រកម្ពុជាដើម្បីប្រកួតប្រជែងបាល់ទាត់បែបសិល្បៈនេះ នៅថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ០២៦ នៅ King’s School, Vattanacville រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ នឹងប្រកួតប្រជែងលើវិញ្ញាសា 1×1 Battle បុរស និងនារី ដោយបើកទូលាយសម្រាប់អ្នកលេងបាល់ទាត់ហ្វ្រីស្តាយល៍ទាំងអស់មកពីអាស៊ី ប៉ាស៊ីហ្វិក ហើយត្រូវជ្រើសយកកីឡាករ ៣រូប និងកីឡាការិនី២រូបល្អបំផុត តំណាងតំបន់ទៅចូលរួមប្រកួតជុំចុងក្រោយជើងឯកពិភពលោក។
ការចុះឈ្មោះចូលរួមប្រកួត បានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី១១ ខែមីនា និងបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ