កីឡា
ពាន Svay Rieng Cup ផ្នែកនារី លើកទី២ ត្រឡប់មកវិញ នាខែក្រោយ
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ នឹងត្រឡប់មកវិញ នាខែមេសាខាងមុខ ក្រោយទទួលជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង កាលពីថ្មីៗ។
ប្រភពដដែលបន្ដថា ការប្រកួតរដូវកាលថ្មី ផ្នែកបាល់ទាត់នារី ប្រចាំខេត្តស្វាយរៀងនេះ ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃជូនដំណឹង ដល់ដំណាក់ខែមីនា ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌចូលរួម កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងអាយុ ១៤ឆ្នាំឡើងទៅ ពិសេសកីឡាការិនីត្រូវមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង ឬកីឡាការិនី ដែលមានទីលំនៅ ឬអាស័យដ្ឋានបច្ចុប្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតយ៉ាងហោច ១ឆ្នាំ។ រីឯកីឡាការិនីលេងឲ្យក្លិបអាជីព ចន្លោះឆ្នាំ២០២៣ ដល់បច្ចុប្បន្ន មិនអនុញ្ញាតឲ្យចូលរួមឡើយ លើកលែងមានតែឈ្មោះ តែមិនបានចូលរួមប្រកួតសូម្បី ១វិនាទី ទើបអាចចូលរួមប្រកួតបាន។
ចំពោះប្រាក់រង្វាន់ជ័យលាភី នៃពានរង្វាន់ Svay Rieng Cup ផ្នែកនារី លើកទី២ នេះដែរ រួមមានក្រុមជើងឯក ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១លានរៀល។
សូមរំឮកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបំផុសសកម្មភាពកីឡា ក៏ដូចជាផ្ដល់ឱកាសដល់កីឡាការិនីក្នុងខេត្តបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ កាលពីរដូវកាលទី១ ក្រុមជើងឯកព្រឹត្តិការណ៍នេះ បានទៅក្រុម ស.ស.យ.ក ស្រុករំដួល៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន5 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន7 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន7 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
កីឡា1 week agoកម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
ព័ត៌មាន15 hours agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams