កីឡា
អ្នកជំនាញថា អ្នកគាំទ្របាល់ទាត់នឹងត្រូវចំណាយច្រើនសម្រាប់ World Cup ស្របពេលស្ថានភាពពិភពលោកបច្ចុប្បន្ន
អ្នកជំនាញបានព្រមានថា អ្នកគាំទ្របាល់ទាត់ដែលធ្វើដំណើរទៅ World Cup នៅរដូវក្តៅនេះរំពឹងថានឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ជើងហោះហើរ ហើយនឹងប្រឈមមុខនឹងការពន្យារពេល ការលុបចោល និងការរំខានដែលអាចកើតមាន ដោយសារវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន។
អ្នកឯកទេសអាកាសចរណ៍ និងទេសចរណ៍ Anita Mendiratta ដែលពីមុនធ្លាប់ជាអ្នកប្រឹក្សារដល់ប្រទេសអាហ្រ្វិកខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០១០ នោះបាននិយាយថាការចំណាយអាចកើនឡើង ៣០% សម្រាប់អ្នកគាំទ្រដែលបានត្រៀមលក្ខណៈទុកមុន។
ថ្លែងទៅកាន់ Reuters នៅទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ Mendiratta បាននិយាយថា ទោះបីជាការប្រកួត World Cup នៅសល់បីខែទៀតក៏ដោយ វាជៀសមិនរួចទេ នឹងមានផលប៉ះពាល់ដល់ការប្រកួត ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ពីលើអាកាសអស់រយៈពេលជិតបីសប្តាហ៍បន្ទាប់ពីការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនមានប្រសិទ្ធភាព។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយលុកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងឈូងសមុទ្រ និងអ៊ីស្រាអែល រួមទាំងឃ្លាំងស្តុកថាមពល ខណៈនាវាដឹកប្រេងត្រូវបានរឹតត្បិតពីការប្រើប្រាស់ច្រកសមុទ្រ Hormuz ។
តម្លៃប្រេងយន្តហោះបានកើនឡើង ជំរុញឱ្យថ្លៃប្រតិបត្តិការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឡើងថ្លៃ ដោយតម្លៃនៅអឺរ៉ុបកើនឡើងទ្វេដង ហើយតម្លៃនៅអាស៊ីឡើងជិត ៨០% ចាប់តាំងពីចុងខែកុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច