កីឡា
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជារៀបចំសន្និបាត ពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាឆ្នាំ២០២៦
សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគាមួយកន្លែង រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តជាមួយនឹងគោលដៅពង្រឹងប្រសិទ្ធភាពការងារ និងការអភិវឌ្ឍជំនាញកីឡាបាល់បោះរទេះជនពិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
អ្នកម្នាង ស៊ីសុវត្តិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានគូសបញ្ជាក់ថា សន្និបាតរបស់សហព័ន្ធ ត្រូវបានប្រារព្វឡើងជាវេទិការដ៏សំខាន់សម្រាប់ត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តបន្តនាពេលខាងមុខ។ គោលដៅនៃសន្និបាតបូកសរុបលទ្ធផលការងារនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធ និងគុណភាពការងារ ជាពិសេសពង្រឹងពង្រីកវិស័យកីឡាជនពិការ ក្នុងការជួយឱ្យជនមានពិការភាពមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អប្រសើរលើការប្រកួត ការសិក្សាល្អ និងជីវភាពរស់នៅប្រកបដោយសុខដុមរមនា។
អ្នកម្នាងប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា ការរៀបចំព្រឹត្តិការណ៍ប្រកួតនានាជាការបង្កលក្ខណៈឱ្យជនមានពិការភាពបានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គមជាតិ ក៏ដូចជាផ្តល់ឱកាសដល់អ្នកលេងកីឡាបានស្គាល់តំបន់ផ្សេងៗ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានា ដើម្បីបណ្តុះគំនិតឱ្យចេះស្រឡាញ់ ចេះថែរក្សាសម្បត្តិវប្បធម៌ជាតិ និងបណ្តុះគំនិតស្នេហាជាតិជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូរពាកព័ន្ធ និងវិស័យឯក ជាពិសេសពេលថ្មីៗកន្លងមក ក្រុមនារីបាល់បោះជិះរទះកម្ពុជា ទទួលបានសិទ្ធចូលរួមព្រឹត្តិការណ៍ប្រកួត Asia Para Games លើកទី៥ នៅទីក្រុង Nagoya ប្រទេសជប៉ុននាពេលខាងមុខផងដែរ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច