កីឡា
ព្រះខ័នរាជ ដាក់លក់សំបុត្រវគ្គ ១/២ ពានទី៣ ទ្វីបអាស៊ី ដែលត្រូវជួបក្រុមហ្វីលីពីន Manila Digger ខែក្រោយ
ក្លិបព្រះខ័នរាជស្វាយរៀង បានដាក់សំបុត្រទស្សនាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ដែលត្រូវជួបក្រុម Manilia Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខហើយ ដោយរក្សាតម្លៃសំបុត្រធម្មតា ៨ពាន់រៀលដដែល។
បន្ទាប់ពីយកឈ្នះក្រុមរួមជាតិភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួត ២ជើង ទល់នឹងក្រុម Manilia Digger ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជើងទី១ ត្រូវប្រកួតនៅទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិមរតកតេជោ និងជើងទី២ ប្រកួតនៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ។
នេះជាលើកទី២ ផងដែរ សម្រាប់ជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុម Manilia Digge ក្នុងពានរង្វាន់អន្ដរជាតិ នារដូវកាលនេះ បន្ទាប់ពីក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២។
លោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង រំពឹងថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាខែក្រោយនេះ នឹងកាន់តែស្វិតស្វាញខ្លាំង ដ្បិតក្រុមទាំងពីរ សុទ្ធតែត្រៀមលក្ខណៈបានកាន់តែល្អប្រសើរ ជាមួយការនាំចូលកីឡាករថ្មីៗបន្ថែម ដែលនឹងជំរុញឲ្យការប្រកួតកាន់តែជក់ចិត្តជាងមុន។
ដូច្នេះស្របពេលការប្រកួតជើងទី១ នៅសល់ ២សប្ដាហ៍ទៀត នឹងមកដល់ ក្នុងនាមក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសល់សំបុត្រចាប់ពីឥលូវតទៅ ដោយអ្នកគាំទ្រអាចរកទិញបានលើ App PKR Svay Rieng ក្នុងតម្លៃ ៨ពាន់រៀល ។ លើសពីនេះ ក៏មានការលក់សំបុត្រ VIP ឬបន្ទប់ឯកជន ដែលមានអាហារសម្រន់ និងភេសជ្ជៈជូនផងដែរ។
គួរដឹងថា មុនឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានកម្រិតទី៣ ទ្វីបអាស៊ីនេះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ទាំង ២ជើង ក្នុងលទ្ធផល ៦-២ គ្រាដែល Manila Digger បាយកឈ្នះក្រុមឥណ្ឌូនេស៊ី Dewa United ទាំង ២ជើង ដោយលទ្ធផល ៣-២៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣