កីឡា
MPL Cambodia រដូវកាលទី១០ ត្រលប់មកវិញកាន់តែអស្ចារ្យ កើនទាំងក្រុម កើនទាំងប្រាក់រង្វាន់
ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក The Mobile Legends: Bang Bang Professional League–Cambodia ឬ MPL-Cambodia រដូវកាលទី១០ នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ជាមួយកំណែទម្រង់កាន់តែអស្ចារ្យ ដែលមានការកើនឡើង ទាំងក្រុមចូលរួម និងប្រាក់រង្វាន់។ ការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌល MPL Cambodia Arena ក្រោមការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូឧបត្ថម្ភ ដូចជា Infinix និង Cellcard ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។

សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រៀមប្រជែងជើងឯក MPL Cambodia រដូវកាលទី១០ នេះ មាន ៦ក្រុម ជាបេក្ខភាពក្រុមខ្លាំង MPL រដូវកាលទី៩ រួមមានក្រុម CFU Gaming, Galaxy Legends, Pro E-Sports, Team Flash KH, ក្រុម See You Soon និងក្រុម Valhalla ហើយមាន ២ក្រុម ជាប់វគ្គជម្រុះ MPL KH គឺក្រុម… និង ២ក្រុមទៀត ជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament រួមមានក្រុម Evil Eye Esports ឡើងមកពីការប្រកួត T. Y Media Academy និងក្រុមកីឡាការិនី Galaxy Phoenix ឡើងមកពីការប្រកួត Queen Legends។
ថ្លែងក្នុងសន្និសីទបើកការប្រកួត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ដួង មាសចំរើន អគ្គនាយរងនៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន ជាក់ស្ដែងការប្រកួត MPL Cambodia ដែលបានដំណើរការប្រកួតឈានដល់រដូវកាលទី១០ ជាមួយការប្រកួតប្រជែងដ៏អស្ចារ្យ រហូតផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ទៀតផង។

ជាមួយគ្នា ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ខ្ពស់ ចំពោះការប្រកួត MPL រដូវកាលថ្មីនេះ នឹងផ្ដល់នូវទស្សនីភាព និងការប្រកួតប្រជែងកាន់តែស្វិតស្វាញ ពិសេសការបញ្ជូលក្រុមកីឡាការិនីមកពី Queen Legends ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍នេះកាន់តែមានភាពទាក់ទាញថែមទៀត។

ជាមួយគ្នាលោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក នៃស្ថាប័នMOONTON នៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសក្ដានុពល និងភាពរីកចម្រើននៃសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ដែលជំរុញឲ្យឈានដល់ការច្របាច់បញ្ចូលគ្នា និងបញ្ជូលក្រុមកីឡាការិនីលើកដំបូងក្នុងការប្រកួត MPL ។ លោកសង្ឃឹមថា នេះជាការចាប់ផ្ដើមថ្មីមួយ ដើម្បីរុញឲ្យវិស័យកីឡាអេឡិចត្រូនិកកម្ពុជាកាន់តែរីកចម្រើន។
គួរដឹងថា រដូវកាលថ្មី នៃព្រឹត្តិការណ៍ MPL គឺជាកំណែទម្រង់ថ្មីសម្រាប់ការប្រកួត MLBB ជាពិសេសគឺ 3rd Party Tournament ដូចជា Queen Legends និង T.Y Media Academy Cup ដែលក្រុមជើងឯក ត្រូវបានទទួលកៅអីផ្ទាល់ដើម្បីចូលរួមនៅ MPL Cambodia ស្របតាមគោលបំណងដើម្បីបើកផ្លូវឱ្យកីឡាករថ្មីៗ មានឱកាសវិវត្តន៍ខ្លួនកាន់តែច្រើនជាងមុន និងបង្កើតបានធនធានកីឡាករ-កីឡាការិនីអាជីពកាន់តែច្រើន។
ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ គណៈកម្មការរៀបចំបានសម្រេចបង្កើនប្រាក់រង្វាន់សរុបរហូតដល់ ៥ម៉ឺនដុល្លារផងដែរ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ