កីឡា
ភ្នំពេញក្រោន ត្រូវការឈ្នះព្រះខ័នរាជ ដើម្បីរក្សាក្ដីសង្ឃឹមដ៏ស្ដួចស្ដើង ពិសេសរក្សាកៅអីលេខ២
ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងជំនួបលើកទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងជើងឯកដ៏ស្ដួចស្ដើង ពិសេសការរក្សាកៅអីលេខ២ ដែលកំពុងប្រឈមការបាត់បង់។
បន្ទាប់ពីធ្វើមិនបានល្អផ្ទួនៗ នាប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន បានរបូតឱកាសប្រជែងជើងឯកពានធំៗចំនួន ២ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ដែលធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដូចគ្នា ហើយឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជា ក៏ស្ទើរតែបាត់បង់ដែរ ។ មិនតែប៉ុណ្ណោះ សូម្បីកៅអីលេខ២ ក្នុងលីគ ក៏កំពុងរងសម្ពាធពីគូប្រជែង ដែលឈរនៅលេខរៀងបន្ទាប់ផងដែរ។
បើធៀបនឹងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នភ្នំពេញក្រោន ចាញ់ប្រៀបរហូតដល់ ១២ពិន្ទុ ហើយបើធៀបនឹងក្រុមឈរលេខ៣ ណាហ្គាវើលដ៏ ពួកគេនាំមុខត្រឹម ៥ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះជំនួបទល់ក្រុមការពារជើងឯកថ្ងៃសៅរ៍នេះ ក្រៅពីត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសដណ្ដើមពានដ៏តិចតួចបំផុត ក៏ជារឿងចាំបាច់ ដែលពួកគេត្រូវខំប្រឹង ដើម្បីរក្សាកៅអីលេខ២ ដែលជាចំណាត់ថ្នាក់ មានឱកាសបានលេងពានរង្វាន់ទី២ ទ្វីបអាស៊ី នារដូវកាលថ្មីផងដែរ។
សម្រាប់ក្រុមលោក McConkey Matthew វិញ គិតត្រឹមសប្ដាហ៍ទី២៦ ពួកគេត្រូវការត្រឹម ៤ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកម្ពុជា ជាថ្មី ដោយមិនខ្វល់ពីលទ្ធផលរបស់បេក្ខភាព Top-6 ផ្សេងទៀតឡើយ ពិសេសការប្រកួតទល់ភ្នំពេញក្រោន នាថ្ងៃស្អែកនេះ ប្រសិនបើពួកគេទទួលបានជ័យជម្នះ នោះភាគរយលើកពាននឹងកាន់តែខ្ពស់។
យ៉ាងណាមិញអ្នកគាំទ្រកំពុងរង់ចាំមើលការប្រកួតនេះ ដ្បិតព្រះខ័នរាជស្វាយរៀង មានភារកិច្ចដ៏សំខាន់ កំពុងរង់ចាំនៅ ៤ថ្ងៃក្រោយការប្រកួតនេះ គឺជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសា មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីហ្វីលីពីន នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។
ក្រៅពីជំនួបដ៏ធំប្រចាំសប្ដាហ៍ទី២៧ នេះ ក៏នឹងមានការប្រកួតរវាងបេក្ខភាព Top-6 ២ប្រកួតទៀត នាថ្ងៃសៅរ៍ស្អែកនេះ រួមមានក្រុមណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមអឹមអូអាយ កំពង់ដេវ៉ា ជួបក្រុមបឹងកេត នៅកីឡដ្ឋានវិសាខា។ ចំណែកនៅថ្ងៃអាទិត្យ នឹងមានការប្រកួត ២គូ រវាងក្រុមខាងក្រោមទាំង ៥ ក្នុងនោះក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមគិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ បើកទ្វារផ្ទះទទួលក្រុមវិសាខា។
គួរដឹងថា ក្នុងចំណោមបេក្ខភាព Top-6 បច្ចុប្បន្ន នៅសល់ ៦ប្រកួតក្នុងដៃ គ្រាដែលក្នុងតារាងពិន្ទុ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៥៩ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ២ មាន ៤៧ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៣ មាន ៤២ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤១ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៤០ពិន្ទុ និងអឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៣ពិន្ទុ៕ អត្ថបទ លី ឈុនឡា






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣