កីឡា
បាល់ទាត់លើតុ ទទួលបានដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍន៍រយៈពេល ២ឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានចុះអនុស្សារៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន CHN Sports លើភាពជាដៃគូឧបត្ថមុ្ភសម្ភារៈប្រើប្រាស់រយៈពេល ២ឆ្នាំ ដែលជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡាក្មេងខ្ចីនៅកម្ពុជានេះ ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍នានា។

លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី សម្រាប់សហព័ន្ធដែលទទួលបានដៃគូឯកជន ដើម្បីរួមចំណែកអភិវឌ្ឍ ក្នុងនោះក្រៅពីគាំទ្រផ្នែកសម្ភារៈកីឡា ក្រុមហ៊ុនក៏នឹងរួមចំណែករៀបចំនូវព្រឹត្តិការណ៍នានា ដែលជាផលវិជ្ជមាន ដើម្បីជំរុញវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាកាត់បន្ថយនូវការចំណាយជាច្រើនផងដែរ។

លោក Liu Ru Bing អ្នកចាត់ការទូទៅក្រុមហ៊ុន CHN Sports របស់ប្រទេសចិន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានរួមចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ហើយលោកក៏ត្រៀមស្វែងរកគ្រូជំនាញកម្រិតខ្ពស់ មកចូលរួមបង្ហាត់ដល់កីឡាករ-កីឡាការិនីកម្ពុជា ព្រមទាំងគម្រោងរៀបចំពានរង្វាន់នានា នៅថ្ងៃអនាគតទៀតផង។

គួរដឹងថា ពិធីចុះអនុស្សារណៈ លើកិច្ចសហការរវាងភាគីទាំងពីរ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ញ៉ាន សុខវិសាល អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមជម្រើសជាតិកីឡាបាល់ទាត់លើតុកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ