កីឡា
លោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ រៀបចំដោយក្រសួង អប់រំ យុវជន និងកីឡា លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធគុនល្បុក្កតោកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ កីឡាករ កីឡាការិនី ជាកុមារ មានចំនួនចូលរួមកើនឡើង ព្រមទាំងការរីកចម្រើនបចេ្ចកទេសមេគុន បើធៀបពីឆ្នាំមុន ។ នេះជាការបញ្ជាក់របស់លោក ក្នុងពិធីបើកការប្រកួតខាង នា រសៀល ថ្ងៃ ទី៧ ខែ ឧសភា ឆ្នាំ ២០២៦ នេះ នៅក្នុងសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ទាក់ទងនឹងការចូលរួមការប្រកួតនេះ លោកអគ្គលេខាធិការបានបន្តថា គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងបញ្ជ្រាប ដល់កុមារឲ្យនាពេលអនាគត ពួកគាត់នឹងមានចំណង់ ចំណូលចិត្ត លេងកីឡា ជៀសឆ្ងាយពីអបាយមុខផ្សេងៗ។
ការប្រកួតលើកនេះ មិនត្រឹមតែជាការដណ្តើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលនាជាតិមួយក្នុងការថែរក្សានូវ “ព្រលឹងវប្បធម៌” ខ្មែរឱ្យនៅរស់រវើកជានិរន្តរ៍ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញពីជំនាន់មួយទៅជំនាន់មួយនៃប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះ។
សូមជម្រាបផងដែរថា ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែឧសភា មាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន១១៤នាក់ មកពី១០រាជធានីខេត្ត៕






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣