កីឡា
លោក ប៉ាល់ ជីវ័ន៖ អត្តពលិកតេក្វាន់ដូ ITF កម្ពុជាត្រៀមប្រជែងមេដាយជូនជាតិការប្រកួតជើងឯកអាស៊ី នៅម៉ុងហ្គោលី
គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាលោក ប៉ាល់ ជីវ័ន បានឱ្យដឹងថា កីឡាករ កីឡាការិនីកម្ពុជា កំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងជើងឯកអាស៊ី នាខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។
ក្នុងបទសម្ភាសន៍ជាមួយ BTV Sports ពេលថ្មីៗនេះ លោក ប៉ាល់ ជីវ័ន បានបង្ហាញថា សម្រាប់សមាសភាពកីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាមាន១៥នាក់ (កីឡាករ១០នាក់ និងកីឡាការិនី ៥នាក់) ក្រោមការប្រមូលផ្តុំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ហើយសហព័ន្ធបានបន្ថែមកីឡាករបម្រុង២នាក់ ហ្វឹកហាត់ជុំគ្នា។ ចំពោះក្រុមជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នាខែសីហា នៅប្រទេសម៉ុងហ្គោលី សហព័ន្ធនឹងបញ្ជូន កីឡាករ កីឡាការិនី សរុបចំនួន ៣០នាក់ ដែលខ្លះចំណាយថវិកាផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ខាងលើ ក្រុមជម្រើសជាតិកម្ពុជាត្រៀម នឹងប្រកួតលើ៥វិញ្ញាសាធំ ដូចជាលើប្រភេទវិញ្ញាសាប្រយុទ្ធ សម្តែង មេគុន បច្ចេកទេសពិសេស វាយបំបែកក្តា ដោយយើងនឹងបែងចែកទៅតាមកម្រិតអាយុកីឡាករ កីឡាការិនី។ ជាគោលដៅដែលសហព័ន្ធដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនជាតិ គឺលើវិញ្ញាសាបច្ចេកទេសពិសេស ដែលកីឡាករកម្ពុជាមានទេពកោសល្យខ្ពស់ លោតបានល្អ ដែលធ្លាប់ឈ្នះមេដាយជូនជាតិ ក្នុងការប្រកួតនៅប្រទេសឥណ្ឌា កន្លងទៅ ខណៈក្តីសង្ឃឹមខ្លះទៀត គឺលើវិញ្ញាសាប្រយុទ្ធមួយចំនួនផងដែរ៕





-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣