កីឡា
មន្រ្តីជាន់ខ្ពស់៖ ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់ត្រូវផ្អែកទៅលើយុទ្ធសាស្រ្ត ៥ចំណុច ។ ការបញ្ជាក់បែបនេះ ក្នុងឪកាស ឯកឧត្តមចូលរួមបើកសិក្ខាសិលា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ នាថ្ងៃទី០១ ខែ មិថុនា នៅមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡារាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ធលេខាធិការក្រសួង និងជាគ្រូឧទេ្ទសផងដែរ បានផ្តល់យុទ្ធសាស្រ្ត ៥ចំណុចទៅសិក្ខាកាម រួមមាន៖
ទី១. គ្រូបង្វឹក គ្រូជំនួយ ត្រូវរៀបចំផែនការ ហាត់ហ្វឹកហ្វឺន ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំឆ្នាំ ការធ្វើតេស្ត កីឡាករ កីឡាការិនី ស្របតាមលក្ខណបច្ចេកទេស និងវិទ្យាសាស្រ្តកីឡា។
២.លោកគ្រូ អ្នកគ្រូត្រូវពង្រឹងលើកម្មវិធីហាត់ហ្វឹកហ្វឺន វិន័យ សីលធម៍ ណែនាំពីបទបញ្ជានៃការប្រកួតដល់ កីឡាករ កីឡាការិនី។
៣.លោកគ្រូ អ្នកគ្រូត្រូវពិនិត្យលើរបបអាហាររបស់កីឡាករ កីឡាការិនី ទាំងមុនការប្រកួត កំឡុងពេល ប្រកួត ដូចជាអាហារដែលមានជាតិហឹល ជាតិហ្គាស អារហារដែលពិបាកក្នុងការរំលាយអាហារ ជាពិសេគឺអាហារ ភេជ្ជៈដែលប៉ះពាល់សុខភាព និងត្រូវបានហាមឃាត់ក្នុងវិស័យកីឡា ។ល។
៤.អត្តពលិកគ្រប់រូបត្រូវគោរពបទបញ្ជា នៃការប្រកួត មិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំង Play True, Clean Sports & Fair Play.
៥.អត្តពលិកគ្រប់រូប ត្រូវខិតខំប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ព្រោះនេះជាឳកាសល្អក្នុងការបង្ហាញ ស្នាដៃជូនជាតិ។
ជាមួយនេះដែរ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនបានឲ្យដឹងថា ដោយទទួលការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ មជ្ឈមណ្ឌលបានដាក់ជា៣ដំណាក់កាល ដំណាក់កាលទី១ រយៈពេល០២ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់នៅប្រទេសចិន កន្លងមកនេះ ទទួលបានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធិ១គ្រឿង។
ដំណាក់កាលទី២ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងក្រុមកីឡាថ្នាល ០៩ខែ ចាប់បីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៦ និងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមការប្រកួតអូឡាំពិក យុវជនរដូវក្ដៅ និងការប្រកួតអាស៊ីក្នុងសាល និងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប់ប៊ីសាអូឌីត។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ០២ ខែ មិថុនា មានសក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់គ្រងវគ្គ ៥នាក់ គ្រូឧទ្ទេស ៥នាក់ អនុគណៈកម្មការសម្របសម្រួល ៣នាក់ អនុគណៈកម្មាការជំនួយការ ចំនួន៣នាក់ផងដែរ៕






-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣