កីឡា
តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយមានបេក្ខភាព ២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។
សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។ រីឯក្រុមវិសាខា ឈរលេខ២ រកបាន ១៧ពិន្ទុ, ក្រសួងមហាផ្ទៃ ឈរលេខ៣ រកបាន ១៤ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈរលេខ៤ រកបាន ១២ពិន្ទុ, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឈរលេខ៥ រកបាន ១១ពិន្ទុ និងក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង រកបាន ៦ពិន្ទុ ឈរលេខរៀងទី៦។
សម្រាប់ដំណើរឆ្ពោះទៅការប្រកួតជុំទី២ ក្នុងចំណោមបេក្ខភាពទាំង ៦ នឹងត្រូវបន្ដការប្រកួតសន្សំពិន្ទុមួយជុំទៀត ដើម្បីស្វែងរកក្រុមខ្លាំងៗ ៤ក្រុមលំដាប់កំពូលតារាង ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជុំទី២ គ្រោងនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមិថុនាខាងមុខ ។ ប៉ុន្ដែមុនឈានដល់ការប្រកួត ក្រោយបញ្ចប់ជុំទី១ ក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យសម្រាក ក៏ដូចជាធ្វើការរៀបចំក្រុម ខណៈសហព័ន្ធបានកំណត់លក្ខខណ្ឌឲ្យក្រុមនីមួយៗ មានសិទ្ធផ្លាស់ប្ដូរកីឡាករថ្មី ទាំងខ្មែរ និងបរទេសចំនួន ៦រូប ដើម្បីពង្រឹងក្រុមប្រកួតប្រជែងកាន់តែប្រសើរ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១ នឹងត្រូវជួបក្រុមឈរលេខ៤ គ្រាដែលក្រុមឈរលេខ២ និងត្រូវជួបក្រុមឈរលេខ៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតកាត់សេចក្ដីរកក្រុមជើងឯក តេជោលីគ រដូវកាលទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣