កីឡា
គូព្រេងមិនព្រាត់! បញ្ជាការដ្ឋានអង្គរក្ស ជួបវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រតេជោលីគ ជាលើកទី៣
ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងទាក់ទាញអ្នកគាំទ្រភ្លុកទឹកភ្លុកដី ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមវិសាខា ជាលើកទី៣ ក្នុងវគ្គកាត់សេចក្ដីនេះ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានយកឈ្នះគូប្រកួតដាច់ ៣-០សិតរៀងៗខ្លួន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១ ខែកក្កដាកន្លងទៅ។
សម្រាប់ជំនួបដ៏កក្រើកវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដែលមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់នេះ វិសាខា បានយកឈ្នះយ៉ាងងាយលើក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ២៥-១៩, ២៥-១៥ និង ២៥-១៤ពិន្ទុ។ រីឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ២សិតដំបូង ពួកគេបានយកឈ្នះទាំងតានតឹង ក្នុងលទ្ធផល ២៥-២៣ ដូចគ្នា តែឈានសិតទី៣ ក្រុមជើងឯក ២សម័យនេះ បានវាយផ្ដាច់យ៉ាងងាយក្នុងពិន្ទុ ២៥-១២ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ជាមួយលទ្ធផលនេះដែរ ប្រៀបបានគូព្រេងមិនព្រាត់ ដែលតម្រូវឲ្យក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមបាល់ទះវិសាខា ជាលើកទី៣ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍តេជោលីគ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន បន្ទាប់ពីជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ២លើកកន្លងមក វិសាខា មិនធ្លាប់ឈ្នះបញ្ជាការដ្ឋានអង្គរក្សឡើយ។ ដូច្នេះចាំមើលរដូវកាលនេះ តើបញ្ជាការដ្ឋានអង្គរក្ស នឹងអាចរក្សាភាពខ្លាំង ដើម្បីគ្រងជើងឯក ៣ឆ្នាំជាប់ៗគ្នាបានដែលឬក៏យ៉ាងណា?
ជុំវិញការជួបគ្នាជាថ្មី ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះដែរ រឹតតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងតាមដានជំនួបរវាងក្រុមខ្លាំង ប៉ះខ្លាំងនេះ ដ្បិតការជួបគ្នា ២លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍តេជោលីគ រដូវកាលឆ្នាំ២០២៦ ក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលឈ្នះចាញ់គ្នាម្ដងម្នាក់ ពោលគឺជួបគ្នាជុំទី១ បញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះ ៣-២សិត តែឈានដល់ជុំទី២ វិសាខា បានយកឈ្នះដាច់ ៣-០សិតវិញ ក្រោយការនាំចូលកីឡាករល្អៗ ទាំងខ្មែរ និងបរទេសមកជួយ។
សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្ររវាងបញ្ជាការដ្ឋានអង្គរក្ស និងវិសាខា នឹងធ្វើឡើងនាល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ប៉ុន្ដែមុនឈានដល់ជំនួបដណ្ដើមជើងឯកតេជោលីគ រដូវកាលទី៣ នេះ ក៏នឹងមានជំនួបដណ្ដើមលេខ៣ រវាងក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដែលនឹងត្រូវប្រកួតនៅរសៀលថ្ងៃជាមួយគ្នាផងដែរ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣