កីឡា
ការស្វែងរកនាទីលេងឲ្យបានច្រើន ជាគោលដៅសម្រាប់ សេត រ៉ូស៊ីប ចូលរួមជាមួយ ISI
កីឡាករ សេត រ៉ូស៊ីប បានដាក់គោលដៅស្វែងរកនាទីលេងឲ្យបានច្រើន នារដូវកាលថ្មី ឆ្នាំ២០២៦/២៧ ខាងមុខ ក្រោយចូលរួមជាមួយក្លិប ISI ដង្កោសែនជ័យ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបញ្ជាក់ថា ISI ជាក្រុមស្ដង់ដារមួយ ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសជាក្លិបមានធនធានកីឡាករវ័យក្មេង និងមានគុណភាពល្អៗច្រើន ។ ដូច្នេះការសម្រេចចិត្តចូលរួមជាមួយក្រុមបាតតារាង នៃលីគឆ្នាំចាស់នេះ ព្រោះ រ៉ូស៊ីប ចង់មាននាទីលេងច្រើន ហើយប្ដេជ្ញានឹងខំប្រឹងជាមួយមិត្តរួមក្រុមទាំងអស់ ដើម្បីសម្រេចគោលដៅនេះ។
គួរដឹងថា ក្រោយទទួលទ្ធផលមិនគាប់ប្រសើរក្នុងលីគឆ្នាំ២០២៥/២៥ ក្រុមដំរីជ័យ ISI បាននឹងកំពុងរៀបចំ រុះរើក្រុមគួរឲ្យកត់សម្គាល់ ពិសេសក្រៅពីនាំចូលគ្រូបង្វឹកដ៏មានបទពិសោធន៍លោក Conor Nestor មកដឹកនាំក្រុម ពួកគេក៏បាននឹងកំពុងកៀរគរកីឡាករមានបទពិសោធន៍ជាច្រើនមករួមក្រុមត្រៀមប្រកួតប្រជែងនារដូវកាលថ្មីផងដែរ។
សម្រាប់ សេត រ៉ូស៊ីប ត្រូវបានចាត់ទុកជាកីឡាករមានបទពិសោធន៍ជោគជ័យមួយ ដែលអាចរួមចំណែកជួយក្រុម ដ្បិតជាង ១ទសវត្សរ៍កន្លងមក រូបគេបានលេងឲ្យក្លិបធំៗចំនួន ៣ រួមមានណាហ្គាវើលដ៏ នៅចន្លោះឆ្នាំ២០១៤-២០១៦, ក្លិបបឹងកេត នៅចន្លោះឆ្នាំ២០១៦-២០២២ និងក្លិបព្រះខ័នរាជស្វាយរៀង នៅចន្លោះឆ្នាំ២០២៣-២០២៦ ខណៈរដូវកាលចុងក្រោយ រ៉ូស៊ីប បានផ្ទេរទៅលេងឲ្យបឹងកេតវិញ ក្រោមលក្ខខណ្ឌខ្ចីជើង មុនឈានដល់ការបញ្ចប់កិច្ចសន្យា និងផ្លាស់មកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេង ISI ដង្កោសែនជ័យពេលនេះ៕អត្ថបទ លី ឈុនឡា



-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន2 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ