កីឡា
Soccer League រដូវកាលទី៩ ឈានដល់វគ្គ ១/២ ផ្នែកបុរស និងក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រផ្នែកនារី
ក្រោយដំណើរការប្រកួតជាង ៥សប្ដាហ៍កន្លងទៅ ពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៩ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបុរស ដែលនឹងត្រូវជួបគ្នានាថ្ងៃទី១៥ ខែកក្កដាស្អែក ស្របពេលវិញ្ញាសាបាល់ទាត់នារី បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមសេនាអង្គរយូណាយធីត ត្រូវជួបក្រុមយុវតីស្ទាំងភ្លើងក្មេងវត្ដក្ដីចាស់ នាចុងសប្ដាហ៍នេះ។
សម្រាប់បេក្ខភាពវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ដែលត្រូវជួបគ្នានាថ្ងៃពុធស្អែកនេះ រួមមានក្រុម អេសជីស៊ី ត្រូវជួបក្រុម ស៊ីប៊ែលអេហ្វស៊ី និងក្រុម ឌី អាយ ជី អេហ្វស៊ី ត្រូវជួបក្រុម អិ NSM ISP FC នៅទីលានបាល់ទាត់ AUPP។
ក្រុមទាំង ៤ បានឆ្លងកាត់ការប្រកួត និងទម្លាក់ក្រុមខ្លាំងៗជាច្រើន ទម្រាំឈានដល់វគ្គសំខាន់នេះ ពិសេសក្រុម អេសជីស៊ី ដែលបានយកឈ្នះក្រុមជើងឯករងឆ្នាំចាស់ គោពិឃាតអេហ្វស៊ី នៅវគ្គ ៨ក្រុមចុងក្រោយ ដ្បិតក្រុមគោពិឃាតអេហ្វស៊ី បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ អាណាចក្របៃតង នៅវគ្គ ១៦ក្រុមចុងក្រោយ។
ចំណែកលទ្ធផលវគ្គ ៨ក្រុមចុងក្រោយ ៣ប្រកួតផ្សេងទៀត គឺក្រុម NSM ISP FC បានយកឈ្នះក្រុម TOFU Army FT ដោយការទាត់បាល់ប៉េណាល់ទី ៩-៨ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២, ក្រុម ស៊ីប៊ែលអេហ្វស៊ី បានយកឈ្នះក្រុម DIG Legend ១១-០ និងក្រុម ឌីអាយជី អេហ្វស៊ី បានយកឈ្នះក្រុមនសៀមរាបយូណាយធីត ដោយលទ្ធផល ៣-១។
ក្រោយជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃទី១៥ ខែកក្កដាស្អែក ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៨ ខែកក្កដា ក្រោយជំនួបវគ្គផ្ដាច់ព្រ័ត្រផ្នែកនារី ដើម្បីប្រកួតកាត់សេចក្ដីស្វែងរកក្រុមជើងឯក Soccer League រដូវកាលទី៩ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) គ្រាដែលក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅទីលាន AUPP នាថ្ងៃទី១៧ ខែកក្កដា មុនជំនួបវគ្គផ្ដាច់ព្រ័ត្រមួយថ្ងៃ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣