កីឡា
គោព្រៃកម្ពុជា ចេញទៅហាត់ ១សប្ដាហ៍នៅជប៉ុន មុនបើកទ្វារផ្ទះទទួលសិង្ហបុរី បើកឆាកជើងឯកអាស៊ាន
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅប្រទេសជប៉ុនហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែកក្កដាខាងមុខ ដើម្បីត្រៀមការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Championship Hyundai Cup ឆ្នាំ២០២៦ ដែលនឹងចាប់ផ្ដើមនាចុងខែនេះ។
ជាមួយការបើកយុទ្ធនាការហ្វឹកហាត់ ក្រោយរងប្រតិកម្មពីអ្នកគាំទ្រនេះ ក្រុមគោព្រៃកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku និងកីឡាករ ២៤នាក់ ដែលបានកោះហៅ និងបង្ហាញកាលពីដើមសប្ដាហ៍មុន ដើម្បីហ្វឹកហាត់នៅជប៉ុន ដោយមានកិច្ចសហការ និងទទួលបានការគាំទ្រពីសមាគមបាល់ទាត់ជប៉ុន (JFA)។
ក្រោយត្រឡប់ពីហ្វឹកហាត់នៅជប៉ុន មានពេល ៣ថ្ងៃ ដើម្បីបន្ដការហ្វឹកហាត់នៅរាជធានីភ្នំពេញ មុនបើកទ្វារផ្ទះស្វាគមន៍ការប្រកួតផ្លូវការ នៃពានរង្វាន់បាល់ទាត់កម្រិតទី១ ប្រចាំតំបន់ ដោយត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរីមុនគេ ក្នុងពូលA នាថ្ងៃទី២៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរកតេជោ រាជធានីភ្នំពេញ មុនបន្ដការប្រកួតក្រៅដី ទល់ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី២៧-កក្កដា និងការត្រឡប់មកប្រកួតក្នុងដី ជាមួយក្រុមភ្ញៀវទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា និងការប្រកួតបញ្ចប់ពូលA ក្រៅដី ទល់ក្រុមខ្លាំងវៀតណាម នាថ្ងៃទី៧ ខែសីហាខាងមុខ។
សម្រាប់ពានរង្វាន់ ASEAN Championship Hyundai Cup រដូវកាលថ្មីនេះ មាន ១០ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងមួយពូលមាន ៥ក្រុម គ្រាដែលកម្ពុជា ស្ថិតក្នុងពូលA ជាមួយការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ប្រកួត និងត្រូវប្រកួតក្រៅដី ២ប្រកួត។ ព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហាខាងមុខ ។ សម្រាប់ក្រុមឈរលេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតវិលជុំក្នុងពូល នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា











-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣