កីឡា
កម្ពុជា ជួបម្ចាស់ផ្ទះហ្វីលីពីនល្ងាចនេះ បើកឆាកយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជុំទី១
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហ្វីលីពីន បើឆាកពូលA ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៥៖៣០នាទីល្ងាច ម៉ោងក្នុងតំបន់ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅកម្ពុជា នាមជ្ឈមណ្ឌលកីឡា Condon City។
នេះជាការប្រកួតដំបូង ក្នុងចំណោម ២ប្រកួត នៃពូល A ដែលក្រុមបាល់ទះកម្ពុជា ត្រូវឆ្លងកាត់ មុនជំនួបបន្ទាប់ ដោយត្រូវជួបក្រុមខ្លាំងប្រចាំតំបន់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាស្អែក ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សម្រាប់ប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ ៤លើកចុងក្រោយ កម្ពុជា និងហ្វីលីពីន បានទទួលជ័យជម្នះ ២ប្រកួតរៀងៗខ្លួន ក្នុងនោះស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម កម្ពុជាឈ្នះហ្វីលីពីន ៣-១សិត ខណៈស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា បន្ដឈ្នះហ្វីលីពីន ៣-០សិត តែជួបគ្នា ២លើកចុងក្រោយក្នុងពានរង្វាន់ SEA V.League កាលពីឆ្នាំ២០២៥ ហ្វីលីពីន បានយកឈ្នះវិញ ៣-២សិត នៅជុំទី១ និងឈ្នះ ៣-១សិត នៅជុំទី១។ ដូច្នេះចាំមើលតើរដូវកាលថ្មីនេះ កម្ពុជា នឹងអាចវាយបកឈ្នះហ្វីលីពីនវិញបានដែលឬទេ?
គួរដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ បន្ទាប់ពីការចូលរួមលើកដំបូង ទទួលបានលទ្ធផលមិនសមប្រកប ដោយរងបរាជ័យ ៨ប្រកួត ក្នុងការប្រកួតទាំង ២ជុំ កាលពីរដូវកាលមុន ។
ចំណែករដូវកាលថ្មីនេះ ការប្រកួតត្រូវបានអនុវត្តតាមរូបមន្ដថ្មី ក្រោយបន្ថែមសមាជិកថ្មីមីយ៉ាន់ម៉ា ធ្វើឲ្យកើនបេក្ខភាពដល់ ៦ក្រុម និងបែងចែកជា ២ពូល។ ជុំទី១ នឹងត្រូវធ្វើការប្រកួតនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា និងជុំទី២ ត្រូវប្រកួតនៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ។ ក្នុងការប្រកួតជុំនីមួយៗ ត្រូវអនុវត្តរូបមន្ដប្រកួតវិលជុំក្នុងពូល ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ ឡើងទៅប្រកួតវគ្គខ្វែង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានប្រចាំជុំនីមួយៗតែម្ដង៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣