កីឡា
កម្ពុជា ជួបឥណ្ឌូនេស៊ី បិទពូលB រសៀលនេះ មុនដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានបាល់ទាត់កម្រិតទី២ អាស៊ាន
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។
បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី ឈរលេខ២ មាន ៣ពិន្ទុស្មើគ្នា ក្រោយយកឈ្នះក្រុមទីម័រខាងកើត ២-០។ យ៉ាងណាមិញរសៀលនេះ ក្រុមទាំងពីរ ត្រូវលទ្ធផលល្អរៀងខ្លួន ដើម្បីកំណត់ក្រុមលេខ១ និងលេខ២ ក្នុងពូលជាផ្លូវការ។
ចំពោះបេក្ខភាពត្រូវជួបគ្នានៅវគ្គ ៤ក្រុមចុងក្រោយ នៅមិនទាន់ដឹងឡើយ ដោយរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលទាំងពីរ ដែលត្រូវប្រកួតដំណាលគ្នា គ្រាដែលជំនួបបញ្ចប់ពូលA គឺម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី ។ បច្ចុប្បន្នបេក្ខភាពទាំង ៣ក្រុម ក្នុងពូលនេះ កំពុងមានពិន្ទុប្រទាញប្រទុងគ្នា ក្នុងនោះក្រុមជម្រើសជាតិនារីឡាវ មាន ២ពិន្ទុឈរកំពូលតារាងបណ្ដោះអាសន្ន គ្រាដែលម៉ាឡេស៊ី និងសិង្ហបុរី ឈរលេខ២ និងលេខ៣ រកបាន ១ពិន្ទុស្មើគ្នា។ ដូច្នេះចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទៅជួបក្រុមបាល់ទាត់នារីកម្ពុជា និងឥណ្ឌូនេស៊ី នៅវគ្គខ្វែងពូល នាថ្ងៃទី១៩ ខែកក្កដាខាងមុខ? អត្ថបទ លី ឈុនឡា




-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣