កីឡា
កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ។
នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅសប្ដាហ៍នេះ។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ មានគណៈកម្មការពាក់ព័ន្ធជាច្រើនចូលរួម ដូចជាគណៈកម្មការស្ដ្រីកីឡា គណៈកម្មការវិជ្ជសាស្ដ្រ គណៈកម្មការដូពីង គណៈកម្មការបទបញ្ញាត្តិកីឡា និងគណៈកម្មការដោះស្រាយវីវាទជាដើម។
ជាមួយគ្នាប្រតិភូគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំជាមួយម្ចាស់ផ្ទះ ដើម្បីត្រួតពិនិត្យនូវរាល់បញ្ហា ដែលត្រូវដោះស្រាយ និងត្រូវរៀបចំ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧។
ជាលទ្ធផលកិច្ចប្រជុំ ម្ចាស់ផ្ទះម៉ាឡេស៊ី បានសម្រេចជាឯកច្ឆន្ទនឹងរៀបចំការប្រកួតកីឡាចំនួន ៤៣ប្រភេទក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ ហើយក្នុងចំណោម ៤៣ប្រភេទនោះ កម្ពុជាមានប្រភេទកីឡាប្រមាណ ៣១ប្រភេទ ដែលកម្ពុជានឹងត្រូវធ្វើការជាមួយសហព័ន្ធជាតិរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈចូលរួម។
ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា ក្រៅពីសម្រេចលើប្រភេទកីឡា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក៏បានជំរុញឲ្យមានការផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងនូវការគោរពសមភាពយេនឌ័រ ដោយត្រូវមានការការពារឲ្យបានតឹងរឹង ចំពោះការបៀតបៀនផ្លូវភេទ ឬការការពារចំពោះកីឡាការិនី ក៏ដូចជាគ្រូបង្វឹកជាស្ដ្រី ដែលចូលរួមការប្រកួត ត្រូវមានការការពារ ហើយត្រូវមានការដាក់ទណ្ឌកម្មទៅតាមចលនាអូឡាំពិកអន្ដរជាតិ។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាការទិញសិទ្ធផ្សាយបន្ដផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ នៃបណ្ដាប្រទេសជាសមាជិក គឺម្ចាស់ផ្ទះម៉ាឡេស៊ី បានដាក់កំហិតឲ្យមានការបង់លុយចូលរួមចំនួន ២ម៉ឺនដុល្លារ ក្នុងមួយស្ថានីយទូរទស្សន៍។ ដូច្នេះសម្រាប់ស្ថានីយទូរទស្សន៍ណា ដែលមានបំណងចង់ផ្សាយបន្ដផ្ទាល់ពីម្ចាស់ផ្ទះម៉ាឡេស៊ី ត្រូវបង់ថវិកា ២ម៉ឺនដុល្លារ។ នេះគឺជាចំណុចដែលបានឯកភាពគ្នាទាំងស្រុងផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ គណៈប្រតិភូអូឡាំពិកកម្ពុជា នឹងពាំនាំយកលទ្ធផលនេះ មកផ្សព្វផ្សាយនៅកម្ពុជា ដើម្បីពង្រឹង និងការត្រៀមលក្ខណៈទាំងបច្ចេកទេស និងថវិកា សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ នាឆ្នាំក្រោយ៕ អត្ថបទ លី ឈុនឡា







-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣