កីឡា
កម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា នឹងបញ្ជូនអត្តពលិក ៣២ នាក់ចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦“11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។
ក្នុងសន្និសីទសារព័ត៍មាន កាលពីចុងសប្តាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ស្តីពីការត្រៀមលក្ខណៈទៅចូលចូលរួមការប្រកួតខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា គោលដៅចម្បងនៃការបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលីនេះ គឺដើម្បីដណ្តើមជ័យជម្នះជូនជាតិ និងការគោរពទង់ជាតិកម្ពុជា តាមរយៈពិធីបំពាក់មេដាយជ័យលាភី (មេដាយមាស)។
ឯកឧត្តមប្រធានសហព័ន្ធបានគូសបញ្ជាក់ថា ចំណុចំខាន់ដែលកម្ពុជាចេញទៅលើកនេះ កម្ពុជាសង្ឃឹមនឹងទទួលបានជ័យជម្នះ នាំមុខមាត់កិត្តិយសជាតិទៅលើឆាកអន្តរជាតិ។
ឯកឧត្តម កែវ រ៉េមី បានបង្ហើបចំណុចសំខាន់មួយទៀតថា ការចួលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៦នេះ គឺកម្ពុជានឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៨ខាងមុខ ហើយការធ្វើម្ចាស់ផ្ទះនេះពិតជាសំខាន់ណាស់ ដោយមិនត្រឹមតែការប្រកួតក្នុងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំភ្ញៀវមកស្នាក់នៅ ហូបចុក និងចំណេញដល់ទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគ្រោងនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រួជំនួយ កីឡាករ កីឡាការិនីសរុប សរុប៤៧នាក់ ក្នុងនោះកីឡាករ កីឡាការិនី ៣២នាក់ ដោយត្រូវចំណាយលើថ្លៃសំបុត្រយន្តហោះ ក្រោមការរ៉ាប់រងរបស់សហព័ន្ធខ្លះ ឪពុកម្តាយអត្តពលិកខ្លះ និងមានការចូលរួមឧបត្ថម្ភគាំទ្រខ្លះពីធនាគារ វឌ្ឍនៈ ដែលជាស្មារតីរួមរួមគ្នាគាំទ្រដល់ដំណើបេសកកម្មប្រកួតជើងឯកអាស៊ីមួយនេះឱ្យទទួលបានជោគជ័យ៕








-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣