កីឡា
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ
ប្រតិភូកីឡារាំកម្ពុជាសរុបចំនួន២២នាក់បានចេញដំណើរហើយ នៅថ្ងៃពុធម្សិលមិញនេះ ដើម្បីចូលរួមប្រកួតកីឡារាំ ជ្រើសរើសជើងឯកអាស៊ី និងអាស៊ាន ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ខណៈលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានបង្ហាញក្តីសង្ឃឹមនាំមេដាយជូនជាតិ។
លោកជំទាវ ញ៉ែម មរកត បានលើកឡើងថា នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់កម្រិតជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ ដោយសហព័ន្ធកីឡារាំកម្ពុជាបានផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីរាំកម្ពុជាឱ្យចូលរួមប្រកួតទទួលបានបទពិសោធន៍អន្តរជាតិ ហើយក៏ជាការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិឱ្យកាន់តែល្អប្រសើរ ជាពិសេសគឺដណ្តើមមេដាយជូនជាតិមាតុភូមិផងដែរ។
កាលពីព្រឹត្តិការណ៍ដូចគ្នា នៅឆ្នាំ ២០២៥ ដែលប្រទេសវៀតណាមទទួលធ្វើម្ចាស់ផ្ទះ អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង រហូតដល់១៧គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿងគួរជាទីមោទនៈ។
ជាមួយគ្នានេះ នៅក្នុងចំណោមកីឡាករ កីឡាការិនីទាំងអស់ ក៏មានក្រុមថ្នាលផងដែរ ដែលសហព័ន្ធបានបញ្ជូនពួកគាត់ឱ្យចូលរួមប្រកួតប្រជែង ដោយមិនត្រឹមតែផ្តល់ឱកាសជូនដល់ពួកគាត់ឱ្យទទួលបានបទពិសោធន៍ក្នុងការប្រកួតកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឱ្យក្រុមថ្នាលដណ្តើមមេដាយជូនជាតិដូចគ្នាផងដែរ។
ប្រធានសហព័ន្ធបានសង្កត់ធ្ងន់ថា យើងពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករ កីឡាការិនីកីឡារាំកម្ពុជានឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន បើសិនការប្រកួតនោះកំណត់អាយុឱ្យមានភាពប្រហាក់ប្រហែលគ្នា។
ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា ប្រតិភូកីឡារាំមានចំនួនសរុប ២២នាក់ រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ-កីឡាការិនី ១៨នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី ១០ នាក់៕



-
ព័ត៌មាន6 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន6 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន5 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣