កីឡា
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
លោកស្រី Li Cuixian អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្ដូរកីឡាអន្ដរជាតិ នៃនាយកដ្ឋានកីឡាខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការភ្ញាក់ផ្អើល និងសរសើរពីភាពអស្ចារ្យនៃទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ដែលលោកស្រីអាចរៀនសូត្រពីចំណុចល្អៗមួយចំនួន សម្រាប់ព្រឹត្តិការណ៍កីឡានៅខេត្តរបស់ខ្លួន។

ការលើកឡើងនេះ បន្ទាប់ពីលោកស្រីបានដឹកនាំប្រតិភូ និងអត្តពលិកមកពីតាលីម៉ារ៉ាតុង នៃខេត្តយូណាន ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ លើទឹកដីអង្គរ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុប ៦,៥០០នាក់ មកពី ៥១ប្រទេសចូលរួម។
ទន្ទឹមជាមួយដំណើរការចូលរួមនេះ លោកស្រីបានលើកឡើងពី ៣ចំណុច ដែលផ្ដល់ភាពងាយស្រួលដល់ការចូលរួមរត់ម៉ារ៉ាតុងនៅកម្ពុជា ទី១ ការធ្វើដំណើរផ្ទាល់ពីចិន មកខេត្តសៀមរាប ទី២ ការលើកលែងវិសារ និងទី៣ កិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង។
លោកស្រី Li Cuixian បន្ដថា នេះជាលើកដំបូង ដែលលោកស្រីមកកម្ពុជា ហើយលោកស្រីពិតជាភ្ញាក់ផ្អើល ចំពោះភាពអស្ចារ្យនៃតំបន់អង្គរ ជាមួយព្រឹត្តិការណ៍ដ៏ល្អនៅទីនេះ ដែលធ្វើឲ្យដកជាប់ក្នុងចិត្តលោកស្រី តាមរយៈការរត់ជាមួយធម្មជាតិ និងវប្បធម៌ដ៏ចំណាស់ ដែលលោកស្រីអាចរៀនសូត្រ និងផ្លាស់ប្ដូរគ្នាទៅវិញទៅមក។ បន្ថែមលើនេះ លោកស្រីបានប្ដេជ្ញានឹងបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតទាក់ទងនឹងវប្បធម៌ កីឡា និងទេសចរណ៍។
គួរដឹងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយភាគីពាក់ព័ន្ធ រួមទាំងកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុង បានជំរុញឲ្យទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ ឆ្នាំនេះ មានកំណើនអ្នកចូលរួម ២៥% បើធៀបកាលពីឆ្នាំមុន ក្នុងនោះជនបរទេសចូលរួមច្រើនជាងគេ គឺមានចិន ជប៉ុន និងអង់គ្លេស៕ អត្ថបទ លី ឈុនឡា


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី